BREAKING NEWS
Search

ក្រុមហ៊ុន Volvo នឹង​ផលិត​រថយន្ត​អគ្គិសនី​ទាំងអស់​ជាមួយ​គំរូ​ថ្មី​ចាប់ពី​ឆ្នាំ​២០១៩ ​តទៅ​ ​

​គំរូ​រថយន្ត Volvo ទាំងអស់​ដែល​ត្រូវ​ចាប់ផ្តើម​ផលិត បន្ទាប់ពី​ឆ្នាំ​២០១៩​ តទៅ​នឹង​ជា​រថយន្ត​អគ្គិសនី ឬក៏​រថយន្ត​កូនកាត់​។ ក្រុមហ៊ុន​បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​ពុធ​ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ក្លាយទៅជា​ក្រុមហ៊ុន​រថយន្ត​ជា​ប្រពៃណី​លើកដំបូង​ដែល​បានកំណត់​កាលបរិច្ឆេទ​មួយ​ ដើម្បី​បញ្ឈប់​ដោយ​សន្សឹមៗ​នូវ​រថយន្ត​ដែល​ផ្តល់​ថាមពល​ដោយ​ម៉ាស៊ីន​ចំហេះ​ខាងក្នុង​តែមួយគត់​នោះ​។​

​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ុយអែត​នេះ​នឹង​បន្ត​ផលិត​រថយន្ត Volvo ដែលមាន​ម៉ា​ស៊ី​ន​ចំហេះ​សុទ្ធ​ពី​គំរូ​ទាំងឡាយ​ដែល​បានចាប់ផ្តើម​នៅមុន​កាលបរិច្ឆេទ​នោះ ប៉ុ​ន្តែ​ទង្វើ​របស់ខ្លួន​បានបង្ហាញ​នូវ​ការបញ្ចប់​ជាយថាហេតុ​នូវ​រថយន្ត ​Volvo ដែល​ផ្តល់​ថាមពល​ដោយ​ម៉ា​ស៊ីន​ ចំពោះ​ខាងក្នុង​តែមួយគត់ និង​មាន​អាយុ​ជិត​មួយ​សតវត្ស​មកនេះ​។​

​នៅពេលដែល​រថយន្ត​អគ្គិសនី និង​រថយន្ត​កូនកាត់​នៅតែ​ជា​ផ្នែក​ដ៏​តូច​មួយ​នៃ​ការលក់​រថយន្ត​ថ្មី​នោះ ពួកគេ​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ថា​នឹង​ទទួលបាន​នូវ​តម្លៃ​ខ្ពស់​នៅ​ទីផ្សារ​ជា​កន្លែង​ដែល​​ Volvo ធ្វើ​ប្រតិបត្តិ និង​ជា​កន្លែង​ដែល​ក្រុមហ៊ុន Tesla Morors របស់ Elon Musk បានក្លាយ​ទៅជា​អ្នក​ផលិត​រថយន្ត​ដើរ​ដោយ​ធុងអាគុយ​សុទ្ធសាធ​នោះ ចាប់ពី​ថ្ងៃទី​០១​ នោះមក​។ ដោយសារ​បច្ចេកវិទ្យា​មាន​ភាពល្អប្រសើរ និង​តម្លៃ​បាន​ធ្លាក់ចុះ​នោះ​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ឧស្សាហកម្ម​រថយន្ត​រំពឹងថា ការជ្រើសរើស​ទីផ្សារ​ធំៗ​នឹង​បន្ត​កើតមាន​។ លោក Hakan Samuelsson នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​រថយន្ត Volvo បាន​និយាយថា ការប្រកាស​នេះ​បានកត់សម្គាល់​នូវ​ការបញ្ចប់​នូវ​រថយន្ត​ដែល​ផ្តល់​ថាមពល​ដោយ​ម៉ា​ស៊ី​ន​ចំហេះ​តែមួយគត់​នោះ​ហើយ​។​

​ក្រុមហ៊ុន​ដែល​កាន់កាប់​ដោយ​ក្រុម Zhejiang Geely Hol Cling Group បាន​និយាយថា គំរូ​ថ្មី​ចំនួន​៥​កំណត់ថា​នឹង​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០១៩​ ទៅដល់​ឆ្នាំ​២០២១​ រថយន្ត Volvo ៣​គ្រឿង​នៅក្នុង​ចំណោម​ពួកគេ និង​រថយន្ត​ម៉ា​ក Polestar ចំនួន​ពីរ​គ្រឿង​នឹង​ជា​រថយន្ត​អគ្គិសនី​ទាំងស្រុង​។ Volvo បាន​និយាយថា រថយន្ត​ទាំង ​៥​គ្រឿង​នេះ​នឹង​ត្រូវបាន​បន្ថែម​ដោយ​ជួរ​រថយន្ត​រត់​ដោយ​សាំង និង​ម៉ាស៊ូ​ត​នៅក្នុង​រថយន្ត​កូនកាត់ និង​ជម្រើស​រថយន្ត​ពាក់កណ្តាល​កូនកាត់​៤៨ Volvo នៅ​គ្រប់​ម៉ូ​ដែល​ទាំងអស់​។ នេះ​មានន័យថា វា​នឹង​ពុំមាន​រថយន្ត Volvo ដែល​ពុំមាន​ម៉ា​ស៊ីន​អគ្គិសនី​នោះទេ​។​

​គំរូ​រថយន្ត​អគ្គិសនី​នឹងត្រូវ​បាន​ផលិត​នៅ​រោងចក្រ Volvo នៅ​ទូទាំង​ពិភពលោក​។ Volvo មាន​រោងចក្រ​នៅ​អឺ​រ៉ុ​ប និង​នៅ​ប្រទេស​ចិន និង​កំពុងតែ​កសាង​រោងចក្រ​មួយទៀត​នៅ​អា​មេ​រិ​ក ​ចំណែក​តម្លៃ​អភិវឌ្ឍ​នឹងត្រូវ​បាន​ឆ្លើយតប​ពី​ក្នុង​ថវិកា​ដែលមាន​ស្រាប់​របស់ខ្លួន​។ លោក Samuelsson បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដូច្នេះ​។ លោក Samuelsson បាន​និយាយ​អំពី​សេចក្តីត្រូវការ​វិនិយោគ​នៅក្នុង​ពេលអនាគត​ថា នេះ​ក៏​មានន័យថា យើង​នឹងមិន​ធ្វើ​អ្វី​ផ្សេងទៀត​នោះទេ​។ ប្រាកដ​ហើយ​យើង​នឹងមិន​អភិវឌ្ឍ​ទាំងស្រុង​នូវ​ជំនាន់​ថ្មី​នៃ​ម៉ា​ស៊ី​ន​ចំហេះ​នោះទេ​។​
​ ​
ក្រុមហ៊ុន Volvo បានធ្វើ​ការវិនិយោគ​យ៉ាងខ្លាំង​នៅក្នុង​គំរូ​រថយន្ត​ថ្មី និង​រោងចក្រ​ទាំងឡាយ​ចាប់តាំងពី​ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន Geely ពី​ក្រុមហ៊ុន Ford នៅក្នុង​ឆ្នាំ​២០១០​នោះមក បាន​បង្កើត​នូវ​តួនាទី​មួយ​នៅក្នុង​ផ្សារ​រថយន្ត​មានតម្លៃ​ខ្ពស់​ ដែល​គ្រប​សង្កត់​ដោយ​គូប្រឆាំង​ដែល​ធំ​ជាង​ដូចជា​រថយន្ត Mercedes-Beng របស់ Daimler និង​រថយន្ត BMW ជាដើម​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684