ក្រុមអ្នកលេងល្បែងសុីសង ខ្លាឃ្លោក និងអាប៉ោង ៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន
BREAKING NEWS
Search

ក្រុមអ្នកលេងល្បែងសុីសង ខ្លាឃ្លោក និងអាប៉ោង ៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន

ខេត្តឧត្តរមានជ័យ៖ លោកវរសេនីយ៍ទោ ឃុល ភិន អធិការនគរបាលស្រុក បានចាត់តាំង លោកអនុសេនីយ៍ឯក ស៉ឹម វណ្ណៈ ឋានះ អធិការរង ដឹកនាំកម្លាំង ចុះធ្វើការបង្ក្រាប កន្លែងលេងល្បែងស៉ីសង (ខ្លាឃ្លោក អាប៉ោង ) ០១កន្លែង នៅវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួន មនុស្សចំនួន០៤នាក់។

សមត្ថកិច្ចបានឱ្យដឹងថា ក្រុមអ្នកលេងល្បែងសុីសងខាងលើមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សូរ ហ៊ា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាទាហាន។

២-ឈ្មោះ គី គឿយ ភេទ្រុស អាយុ៣២ឆ្នាំ មុខរបរជាទាហាន។

៣-ឈ្មោះ រឿន រ៉េត ភេទស្រី អាយុ៦០ឆ្នាំ

៤-ឈ្មោះ កេត នាង ភេទស្រី អាយុ៤២ឆ្នាំ ។

អ្នកទាំង០៤នាក់ខាងលើ រស់នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ច ដកហូតបានសម្ភារៈ កំរ៉ាល២ ចាន៤ គម្រប់៤ ហើយសមត្ថកិច្ច បានធ្វើកិច្ចសន្យាអប់រំបញ្ឃប់មិនអោយលេងល្បែងតទៅទៀត។ បច្ចុប្បន្ន ក្រោយពីធ្វើការអប់រំរួចបានអោយវិលទៅលំនៅឋានវិញ៕

អត្ថបទ៖ចាន់ ធី

ចុចអាន៖ ក្មេងប្រុស ស្រី ២នាក់ស៊ីឈ្នួល ដាំដំឡូងឲ្យអ្នកជិតខាងមេឃកំពុងភ្លៀងរកកន្លែងជ្រកមិនទាន់ត្រូវរន្ទះបាញ់ម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ខេត្តបន្ទាយមានជ័យ