BREAKING NEWS
Search

ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ផ្លាស់ប្តូរ​គ្រូ​បង្វឹក ​ក្រោយ​ចាប់ផ្ដើម​មិនសូវ​ល្អ​នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៧​នេះ​ ​

ក្រុមបាល់ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ (Cambodian Tiger FC) សមាជិក​ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2017) បានសម្រេច​ផ្លាស់ប្តូរ​គ្រូបង្វឹក ក្រោយ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ កាលពីពេល​ថ្មី ក្រោយពី​គ្រូបង្វឹក​ចាស់​ហាក់​ធ្វើ​មិន​បានល្អ​នោះទេ​ នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៧​នេះ​។​

​យោងតាម​សេចក្តីជូនដំណឹង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​ដែលមាន​ក្បាលម៉ាស៊ីន​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ​កាលពី​ថ្ងៃ​អង្គារ កន្លងទៅ​បានឲ្យដឹងថា​៖ «​លោក Kenichi Yatsuhashi បានមក​ដឹកនាំ​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ អស់​រយៈពេល​ពីរ​ខែ​គឺ​ចាប់ពី​ខែកុម្ភៈ​រហូតដល់​ខែមេសា ​ឆ្នាំ ២០១៧ ហើយ​ក្នុង​ខែមេសា ហើយ​គាត់​បាន​ស្នើសុំ​មកកាន់​ក្លិប​ដើម្បី​លាឈប់​ពី​ដំណែង​គ្រូបង្វឹក​ដោយសារតែ​បញ្ហា​ផ្ទាល់ខ្លួន​ក្លិប​ក៏បាន​យល់ព្រម​សំណើ​សុំ​ឈប់​របស់គាត់​»​។​

​នៅ​ថ្ងៃ​ជាមួយគ្នា​នោះ​ដែល​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ក៏បាន​ប្រកាស​បង្ហាញមុខ​គ្រូបង្វឹក​ថ្មី​ផងដែរ​គឺ​លោកគ្រូ Oriol Mohedano ជា​ជនជាតិ​អេ​ស្ប៉ា​ញ ធ្លាប់​ដឹកនាំ​ក្រុម​ភ្នំ​ក្រោ​ន បាន​មួយរយៈ​ផងដែរ​។ លោក Oriol Mohedano កើត​នៅ​ទីក្រុង​បា​សេ​ឡូ​ណា កំពុងកាន់​អាជ្ញា​ប័​ណ្ណ​គ្រូបង្វឹក​កម្រិត UEFA “A” License​។ លោក​ធ្លាប់​ដឹកនាំ​ក្រុម​ថ្នាល​យុវជន U14 និង U16 របស់​ក្លិប Ue Cornellà និង​បន្ត​ដឹកនាំ​ក្រុម U19 មុន​ផ្លាស់​ទៅ​ដឹកនាំ​ក្រុម​ថ្នាល​យុវជន​ក្លិប​ក្រោម​អាយុ​១៨​ឆ្នាំ របស់​ក្រុម Servette FC មុន​ធ្វើដំណើរ​មកកាន់​រាជធានី​ភ្នំពេញ ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន​។ ចេញពី​កម្ពុជា លោក​បាន​ទៅធ្វើជា​ជំនួយ​គ្រូ​បង្គោល​ក្លិប SJK នៅ​ប្រទេស​ហ្វាំ​ង​ឡង់ មុន​ទៅ​ចូលរួម​ក្លិប​Servette FC នៅ​ប្រទេស​ស្វី​ស​។

​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ពេលនេះ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៩ ក្នុងចំណោម​ក្លិប​ទាំង​១២ ជា​សមាជិក​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​៧​លើក ឈ្នះ​តែ​១​លើក​ប៉ុណ្ណោះ ហើយ​ធ្លាប់​ស្មើគ្នា​៤​លើក​និង​ចាញ់​២​លើក មាន​៧​ពិន្ទុ​ក្នុង​ដៃ​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​នេះ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​ហ្គឺ​រ ត្រូវធ្វើ​ដំណើរ​ទៅកាន​ខេត្តតាកែវ ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ នៅវេលា​ម៉ោង​៣​សៀ​ល​ថ្ងៃអាទិត្យ ទី​២៣​ ខែមេសា ខាងមុខ​លើ​ទីលាន​គីរីវង់​សុខ​សែន​ជ័យ ក្នុង​ក្រុង​ដូន​កែវ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684