BREAKING NEWS
Search

ក្រុម​សង្កេតការណ៍​និយាយថា សំឡេងឆ្នោត​ប្រជាមតិ​ទួរគី​២.៥​លាន​សំឡេង ​អាច​ត្រូវ​បានរៀបចំ​

សមាជិក​ជនជាតិ​អូទ្រីស​ម្នាក់​នៃ​បេសកកម្ម​សង្កេតការណ៍រ​បស់​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា សំឡេងឆ្នោត​រហូតដល់​ទៅ​២.៥​លាន​សំឡេង​ អាច​នឹងត្រូវ​បានរៀបចំ​នៅក្នុង​ការធ្វើប្រជាមតិ​ទួរគី​កាលពី​ថ្ងៃអាទិត្យ​ ដោយលោក​ប្រធានាធិបតី​ជា​អ្នកទទួល​ជ័យជម្នះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​ទួរគី​មិនបាន​សហការ​ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស៊ើបអង្កេត​លើ​ពាក្យបណ្តឹង​នៃ​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត​ទេ​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​ម្នា​ក់នៅ​អង្គការ​ដើម្បី​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប (OSCE) ដែល​បានធ្វើ​បេសកកម្ម​ត្រួតពិនិត្យ​មួយ​ដាច់ដោយឡែក ។​

ស្របពេល​ជាមួយគ្នា​នោះដែរ លោក​ប្រធានាធិបតី​ទួរគី Tayyip Erdogan បាន​ច្រានចោល​ការរិះគន់​នៃ​ការបោះឆ្នោត​នេះ​ដោយ​និយាយថា ក្រុម​អ្នកសង្កេតការណ៍​បរទេស​គួរតែ​ដឹង​អំពី​កន្លែង​របស់​ពួកគេ​។

បេសកកម្ម​របស់​ក្រុម​អ្នកសង្កេតការណ៍​មកពី​ក្រុមប្រឹក្សា​អឺរ៉ុប​មាន​សមាជិក​៤៧​ប្រទេសមួយ​នេះ​ដែលជា​ស្ថាប័ន​សិទ្ធិមនុស្ស​ឈានមុខ​គេ​របស់​ទ្វីប​នេះ​បានប្រកាស​រួចទៅហើយ​ថា ការធ្វើប្រជាមតិ​នេះ​គឺជា​ការប្រកួត​មិន​ស្មើភាព​គ្នា​។

លោកស្រី Alev Korun សមាជិក​ជនជាតិ​អូទ្រីស​នៃ​ក្រុម​សង្កេតការណ៍​របស់​ក្រុមប្រឹក្សា​នេះ​បាន​និយាយថា មាន​សំណួរ​អំពី​ការបោះឆ្នោត​ពិតប្រាកដ​។​

លោកស្រី​បាន​ប្រាប់​វិទ្យុ ORF ថា “​នេះ​ជាការ​ពិត​ដែលថា​ច្បាប់​អនុញ្ញាត​ឲ្យ​មានតែ​ស្រោមសំបុត្រ​បោះឆ្នោត​ជា​ផ្លូវការ​ប៉ុណ្ណោះ​។ ទោះយ៉ាងណា អាជ្ញាធរ​បោះឆ្នោត​ខ្ពស់បំផុត​បានសម្រេច​ចិត្ត​ថា​វា​គឺជា​ប្រឆាំងនឹង​ច្បាប់​ដែល​ស្រោមសំបុត្រ​គ្មាន​ត្រា​ជា​ផ្លូវការ​ត្រូវបាន​ទទួលស្គាល់​”​។​

លោកស្រី Korun ដែលជា​សមាជិក​របស់​គណបក្ស Greens នៃ​សភា​អូទ្រីស​បាន​បន្ថែមថា “​មានការ​សង្ស័យថា សន្លឹកឆ្នោត​រហូតដល់​ទៅ​២.៥​លាន​សន្លឹក​អាច​ត្រូវបាន​គេ​រៀបចំ​”​។ ចំនួន​នៃ​សន្លឹកឆ្នោត​នេះ​អាច​ស្មើនឹង​ជិត​ពីរដង​នៃ​សំឡេង​ដែល​ធ្វើ​ឲ្យ​លោក Erdogan ទទួល​ជ័យជម្នះ​។​

គួរ​បញ្ជាក់ថា អាជ្ញាធរ​បោះឆ្នោត​បាន​ឲ្យ​ដឹងថា លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​នេះ​បាន​បង្ហាញថា ៥១,៤​ភាគរយ​នៃ​អ្នកបោះឆ្នោត​បាន​គាំទ្រ​ដល់​អំណាច​ថ្មី​របស់លោក Erdogan ដែលជា​អ្វី​ត្រូវបាន​លោក​និយាយថា គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ការពារ​អស្ថេរភាព​៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684