ក្រុម​ហ៊ុនមួយ​មាន​គម្រោង​កែ​ច្នៃ​សំរាម​ និង​ប្រព័ន្ធចម្រោះទឹកស្អាត

ក្រុមហ៊ុនមួយ​​មាន​គម្រោង​កែច្នៃ​សំរាម​ និង​ប្រព័ន្ធចម្រោះ​ទឹកស្អាតនៅ​​ក្នុង​ខេត្តកំពត។ នេះបើតាម​ជំនួបជាមួយអគ្គនាយកក្រុមហ៊ុន ហ្គាអៀ ចូលជួបសម្តែងការគួរសម កាលពីម្សិល​មិញ​នេះ។

លោក​អគ្គនាយកក្រុមហ៊ុន​បាន​លើកឡើងអំពីគម្រោងកែច្នៃសំរាម និងការធ្វើប្រព័ន្ធចម្រោះទឹកស្អាត ដែលគម្រោងនេះមានដៃគូពីប្រទសសឹង្ហបុរី ដោយបច្ចុប្បន្នកំពុងរង់ចាំការដេញថ្លៃ និងសំណូមពរឲ្យមានកិច្ចសន្យាច្បាស់លាស់ជាមួយរដ្ឋបាលខេត្ត ដើម្បីអនុវត្តការងារនាពេលខាងមុខ។

ក្នុងឱកាសនេះដែរ លោក​អភិបាលខេត្ត បានសំដែងការស្វាគមន៍ចំពោះការជួបពិភាក្សាថ្ងៃនេះ និងបានគាំទ្រគម្រោងរបស់ក្រុមហ៊ុនដែលបានលើកឡើង។ ព្រមទាំងស្នើឲ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការប្រមូលសំរាម និងដឹកជញ្ជូនសំរាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយត្រូវផ្តល់នូវមធ្យោបាយបន្ថែមសម្រាប់ការដឹកជញ្ជូនសំរាម។