ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​U22​កម្ពុជា ចេញទៅ​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន នៅ​សប្ដាហ៍​ក្រោយ​

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២២​ឆ្នាំ (U22) ដែល​ដឹកនាំ​ដោយ​លោក Félix Dalmás​ជា​គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទីន បាន​ប្រមូលផ្តុំ​កីឡាករ ២៥​នាក់​បាន​មូ​យ​រយៈ​ហើយ​ត្រៀម​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ ឬ​ហៅថា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន នា​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ នេះ​។

ប្រភព​មកពី​គណៈកម្មការ​ជាតិ​អូឡាំពិក​បាន​បញ្ជាក់​ថា ក​ម្ពុ​ជា​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​សរុប ៤០០​នាក់ លើ​៣០​ប្រភេទ​កីឡា ទៅ​ប្រកួត​ក្នុង​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នេះ ខណៈ​ក្រុម​វិញ្ញាសា​បាល់ទាត់​បុរស​ត្រូវ​ចេញដំណើរ​ទៅ​ប្រកួត​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ចំណែក​ក្រុម​U22​កម្ពុជា ដែលមាន​កីឡាករ​២៥​រូបនេះ នឹងត្រូវ​ជម្រុះ​នៅត្រឹម ២៣​នាក់ ប៉ុណ្ណោះ ខណៈ​កីឡាករ​មួយចំនួនទៀត​កំពុង​ហ្វឹកហាត់​ជាមួយ​ឈុត​ធំ ដែល​ត្រូវ​ប្រកួត​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ការប្រកួត​ជំនួប​ទី​៥ នៃ​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) ជាមួយ​ហុងកុង​។

កីឡាករ​ទាំង​២៥​នាក់​ដែល​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) កោះហៅ​កាលពីពេល​ថ្មីៗ​រួមមាន អ្នកចាំទី កែវ សុខ​សិលា (​វិសាខា​), ហ៊ុល គីម​ហុយ (​បឹងកេត​), សា​វែង សំណាង (​ភ្នំពេញ​ក្រោ​ន​។ ខ្សែការពារ ឆេង ម៉េង (​វិសាខា​), កែន ច័ន្ទ​សុភ័ក្ត្រ (​វិសាខា​), យើ​ុ សា​ហ្វី (​ភ្នំពេញ​ក្រោ​ន​), លី វ៉ា​ហេ​ទ (​បឹងកេត​), សេត រ៉​ស៊ី​ប (​បឹងកេត​), ទេស សម្បត្តិ (​បឹងកេត​), ស៊ិន សុ​ផា​ណាត់ (​វិសាខា​), ឈ​ង់ ប៊ុន​ណាត (​អង្គ​រថា​យ​ហ្គឺ​រ​), សឿត បារាំង (​ភ្នំពេញ​ក្រោ​ន​), និង អ៊ុក សុវណ្ណ (​វិសាខា​)​។

ខ្សែបម្រើ​រួមមាន អ៊​ន ចាន់​ប៉ូ​លីន (​ភ្នំពេញ​ក្រោ​ន​), យើ មូស្លីម (​ភ្នំពេញ​ក្រោ​ន​), កាន់ ពិសាល (​ក្រសួងការពារជាតិ​), សាន គីមហេង (​វិសាខា​), ទៀត គីមហេង (​វិសាខា​), អ៊ិន សូ​ដា​វីដ (​វិសាខា​) និង​ខ្សែប្រយុទ្ធ ណា​រ៉ុង កក្កដា (​ក្រសួងការពារជាតិ​), ស៊ិន កក្កដា (​វិសាខា​), ប្រាក់ ធី​វ៉ា (​ភ្នំពេញ​ក្រោ​ន​), ឃៀង ម៉េង​ហួរ (​ព្រះខ័ន​រាជ​ស្វាយរៀង​), ម៉ៅ ពិសិដ្ឋ (​ភ្នំពេញ​ក្រោ​ន​) និង សៀង ច​ន្ធា (​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី អាយុ​ក្រោម​១៨​ឆ្នាំ​)​។

​សូម​រំលឹក​ថា ​លទ្ធផល​នៃ​ការចាប់​ឆ្នោត ដែល​ធ្វើឡើង​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពីពេល​ថ្មីៗ​បាន​បង្ហាញថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ២២​ឆ្នាំ នឹង​ស្ថិតនៅ​ពូ​ល A ជាមួយ​ប្រទេស​ចំនួន ៤ ដែលមាន​ដូចជា​ម្ចាស់ផ្ទះ​ហ្វីលីពីន​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត ស្របពេល​ដែល​ពូ​ល B វិញ​រួមមាន​ក្រុម​ការពារ​តំណែង​មេដាយមាស ថៃ​, ឥណ្ឌូនេស៊ី​, វៀតណាម​, ឡាវ​, សិង្ហ​បុរី និង​ព្រុយ​ណេ​។ កម្ពុជា ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ផងដែរ​។

សម្រាប់​ការប្រកួត​លើក​ទី​៣០ នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​ហ្វីលីពីន នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ជា​មួយ​នឹង​៥២៣ វិញ្ញាសា​ប្រកួត លើ​ប្រភេទ​កីឡា​ចំនួន ៥៦ ប៉ុន្តែ​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៥ ខែវិច្ឆិកា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១០ ខែធ្នូ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114