ក្រោយពេល​ចាប់​ចិន ថៃ ខ្មែរ ៣៦​នាក់​ពាក់ព័ន្ធ​ករណី​«​ចាប់ ជំរិត​» និង បទ «​ឆបោក​» មាន​ពាក្យ​បណ្តឹងបន្ថែម​ជាង​១០០​ទៀត

ភ្នំពេញ ​ ៖​ ​​ ​ក្រោយពេល​កម្លាំង​កងរាជអាវុធហត្ថ​បាន​បើក​កិច្ចប្រតិបត្តិការ បង្ក្រាប ករណី​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ចំ​ពេល តែមួយ ព្រម គ្នា​ចំនួន​៣​គោលដៅ​នា វេលា ម៉ោង ៧​និង​៣០​នាទី ថ្ងៃ សុក្រ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ឃាត់ខ្លួន មនុស្ស ចំនួន​៣៦​នាក់ ក្នុងនោះ មាន ជនជាតិខ្មែរ​៤​នាក់ ជនជាតិ ចិនតៃវ៉ាន់​៦​នាក់ និង ជនជាតិ ថៃ​២៦​នាក់​រួចមក​ ​ក៏​មាន​ពាក្យ​បណ្ដឹង​ជាង​១០០​បន្ថែមទៀត​ដែល​បាន​ប្តឹង​ជា​បន្ទុក​នៃ​បទល្មើស។

មន្ត្រី​អាវុធហត្ថ​និយាយ​នៅ​ល្ងាច​ថ្ងៃទី​១៧​កុម្ភៈ​ថា ឈាន​ដល់​ការ​​​បង្ក្រាប​ជនសង្ស័យ​ខាងលើ​នោះ​គឺ​គោលដៅ ទី​១​នៅ ចំណុច ផ្លូវ​៨៦ ភូមិ រោងចក្រ សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែនសុខ ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ជា ជនជាតិ​ខ្មែរ។ គោលដៅ​ ទី​២-​នៅ​ចំណុច ភូមិ ពោងពាយ សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែន សុខ ឃាត់ខ្លួន ជនសង្ស័យ ចំនួន​៣២​នាក់ ក្នុង​នោះ មាន ជនជាតិ ចិន​តៃវ៉ាន់ ​០៤​នាក់ ជនជាតិ ថៃ ២៥​នាក់​(​ស្រី ០៨​នាក់​)​ជន​ជាតិខ្មែរ​ ០៣​នាក់​(​ស្រី)។

ចំណែក គោលដៅ ទី​៣​នៅ ចំណុច ក្រុមទី​១៤ ភូមិ​២ សង្កាត់ លេខ​៣ ក្រុង​-​ខេត្ត ព្រះសីហនុ ឃាត់ខ្លួន ជនសង្ស័យ បាន ចំនួន​៣​នាក់ មាន ជនជាតិ ចិនតៃវ៉ាន់​២​នាក់ (​ប្រុស​) ជនជាតិ ថៃ​១​នាក់​(​ប្រុស​)​។​

មន្ត្រី​ដដែល​បន្តថា កម្លាំង សមត្ថកិច្ច កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស រាជធានី​ភ្នំពេញ និង ខេត្ត​ព្រះសីហនុ ដោយមាន កិច្ចសហប្រតិបត្តិការ ជាមួយ អគ្គស្នងការ ភាគី ពី ប្រទេស ថៃ និង ក្រោម ការ​បញ្ជា​ដោយ​ផ្ទាល់ ពី លោកនាយ ឧត្ដមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការរង កង​យោធពល ខេមរភូមិន្ទ និង ជា មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស បាន ចុះបង្ក្រាប ជនជាតិ ចិន ថៃ ខ្មែរ ចំនួន​៣​គោលដៅ ឃាត់ខ្លួន​បាន ចំនួន​៣៦​នាក់​។ ក្នុងនោះ មាន ទីតាំងនៅ រាជធានី ភ្នំពេញ
ពាក់ព័ន្ធ បទល្មើស ជាក់ស្តែង នេះ ជនសង្ស័យ ត្រូវបាន នាំខ្លួន ទៅធ្វើ ការសាកសួរ ទៅតាម នីតិវិធី ដើម្បី កសាង សំណុំរឿង បញ្ជូន​ទៅ តុលាការ តាម សមត្ថកិច្ច ដែនដី។

មន្ត្រី​ដដែល​បន្តទៀតថា យ៉ាងតិច មាន ពាក្យបណ្តឹង ជាង​១០០​នៅ​អគ្គស្នងការ នៃ ភាគី ប្រទេស ថៃ ក្នុង បទ «​ចាប់ ជំរិត​» និង បទ «​ឆបោក​» ទើប មាន កិច្ចសហប្រតិបត្តិការ ជាមួយ សមត្ថកិច្ច កម្ពុជា ឈានដល់ បង្ក្រាប ជាក់ស្តែង ឃាត់ខ្លួន ជនសង្ស័យ នៅ ហ្នឹង កន្លែង ចំនួន​៣៦​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114