ក្រោយ​ការ​បណ្ដុះបណ្ដាល TITAN ឃើញ​ថា​គ្រូពេទ្យ​និង​គិលានុបដ្ឋាក​ផ្នែក​ប្រពោធនកម្ម​មាន​ទំនង​យ៉ាង​ល្អជា​មួយ​អ្នកជំងឺ​និង​គ្រួសារ​អ្នកជំងឺ​
BREAKING NEWS
Search

ក្រោយ​ការ​បណ្ដុះបណ្ដាល TITAN ឃើញ​ថា​គ្រូពេទ្យ​និង​គិលានុបដ្ឋាក​ផ្នែក​ប្រពោធនកម្ម​មាន​ទំនង​យ៉ាង​ល្អជា​មួយ​អ្នកជំងឺ​និង​គ្រួសារ​អ្នកជំងឺ​

​ភ្នំពេញ​ ៖​ តាមរយៈ​ការ​បណ្តុះបណ្តាល TITAN ឃើញ​ថា​គ្រូពេទ្យ​និង​គិលានុបដ្ឋាក​ផ្នែក​ប្រ​ពោ​ធន​កម្ម ពី​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន​ ព្រះកុសុមៈ មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត បាន​ទទួល​នូវ​ការណែនាំ អនុវត្តន៍ និង​បទពិសោធន៍​ថ្មីៗ ក្នុង​ការ​ដាក់​ដំណើរការ​ផ្នែក​អនុវត្តន៍​ផ្នែក​បច្ចេកទេស​ថែទាំ ក៏ដូចជា​ផ្នែក​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ និង​គ្រួសារ​អ្នកជំងឺ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​សាស្ត្រាចារ្យ អគ្គនាយក​មន្ទីរ​ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែត​បាន​មានប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល បច្ចេកទេស​ព្យាបាល និង ថែទាំ​ផ្នែក​ប្រ​ពោ​ធន​កម្ម​(TITAN) ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ​ដែល​មាន​ការចូលរួម​ពី​ឯកអគ្គរាជទូត នៃ​ស្ថានទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី លោក​វេជ្ជបណ្ឌិត Chong Chin Ted (​ឆុង ឈិន​ទិ​ត​) ប្រធាន​គម្រោង​TITAN​និង​លោក លោកស្រី​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​និង​ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ​និង​សហ​ភាតរ​:​ទាំងអស់​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​លោក​សាស្ត្រាចារ្យ​អគ្គនាយក​ម​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មាន​សាសន៍​ទៀត​ថា​ ជាការ​ពិតណាស់​ក្រុមការងារ​របស់​មន្ទីរ​ពេទ្យ តាន់​តុ​ក​សេង និង​មូលនិធិ​អន្តរជាតិ តេ​ម៉ា​សែក គឺជា​ដៃ​គូរ​ក្នុង​កិច្ចសហការ​ជាមួយ​មន្ទីរពេទ្យ​កាល់ម៉ែត​។ យើង​បាន​ចាប់ដៃគ្នា​ធ្វើការ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ គឺ​ចាប់​តាំង​ពី គម្រោង​ដំបូង​ដែល​ទើប​តែ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៧ គឺ​គម្រោង​កម្មវិធី STAR (​ជំនាញ​ផ្នែក​របួស និង ការ​ជួយ​សង្គ្រោះ​ឡើងវិញ​) ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ ២០១៧​។ គម្រោង​TITAN ដែលមាន​រយៈពេល ៣​ឆ្នាំ រវាង​ស្ថាប័ន​ទាំងបី​របស់​យើង គឺ​មន្ទីរពេទ្យ​កាល់ម៉ែត​មន្ទីរពេទ្យ តាន់ តុ​ក​សេង និង​មូលនិធិ​តេ​ម៉ា​សែក ក្រោម​ការ​គាំទ្រ​ប្រកបដោយ​ចីរភាព ពី​សំណាក់​ក្រសួងសុខាភិបាល​ទៅលើ​ការប្តេជ្ញាចិត្ត​បន្ថែម​ទៅ​នឹង​ស្តង់​ដា​នៃ​ការថែទាំ​ខ្ពស់​ដែល​ផ្តោត​សំខាន់​លើ​គុណភាព​សុវត្ថិភាព​និង​ការ​ពេញចិត្ត​។​ព្រោះ​គម្រោង​នៃ​ការ​បណ្ដុះបណ្ដាល​នេះ​បាន​ចប់​សព្វគ្រប់ ដំណើរការ​ដោយ​រលូន និង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​។

​លោក​សាស្ត្រ​ចារ​ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​បាន​បន្ត​ថា​ក្នុង​រយៈពេល ២​ឆ្នាំ​កន្លងទៅ​សិក្ខាកាម​ចំនួន​៩០​នាក់ បាន​ចូលរួម​ក្នុង​គម្រោង​នេះ ដោយមាន ២០​រូប​បាន​បំពេញ​វគ្គ Advanced និង ៧១​នាក់​បាន​បំពេញ វគ្គ​មូលដ្ឋាន​។ សិក្ខាកាម​ទាំងអស់ អញ្ជើញ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត​៥៦​នាក់ មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ១១​នាក់ និង​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន​ ​ ព្រះកុសុមៈ​១២​នាក់ ព្រមទាំង​មន្ទីរពេទ្យ​នៃ ខេត្ត​ព្រះសីហនុ ០៣​នាក់

​ខេត្តកោះកុង ០២​នាក់​និង​សៀមរាប ០៦​នាក់​។ ក្នុងចំណោម​នោះ​មាន​សិក្ខាកាម ចំនួន​២០​នាក់ បាន​ទៅ​បំពេញ​កម្មសិក្សា នៅ​ផ្នែក​ប្រ​ពោ​ធន​កម្ម​នៅ​មន្ទីរពេទ្យ តាន់ តុ​ក​សេង​។​ព្រោះ​តាមរយៈ​ការ​បណ្ដុះបណ្ដាល​TITAN​នេះ គ្រូពេទ្យ និង គិលានុបដ្ឋាក​ផ្នែក​ប្រ​ពោ​ធន​កម្ម ពី​មន្ទីរពេទ្យ​កាល់ម៉ែត​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន​- ព្រះកុសុមៈ មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត និង​សិក្ខាកាម​មកពី​មន្ទីរពេទ្យ ខេត្ត​ខាងលើ បាន​ទទួល​នូវ​ការណែនាំ អនុវត្តន៍ និង បទពិសោធន៍​ថ្មីៗ ក្នុង​ការ​ដាក់​ដំណើរការ​ក្នុង​ផ្នែក និង​ការ​អនុវត្តន៍​ផ្នែក​បច្ចេកទេស​ថែទាំ ក៏ដូចជា​ផ្នែក​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​និង​គ្រួសារ​អ្នកជំងឺ​។ ក្រោយ​ការ​បណ្ដុះបណ្ដាល សិក្ខាកាម​បាន​រៀបចំ​គម្រោង​ជាច្រើន​ក្នុង​គោលដៅ​ពង្រឹង និង លើក​កម្ពស់​ការងារ​ព្យាបាល ថែទាំ​អ្នកជំងឺ ហើយ​គម្រោង​ជាច្រើន​ទៀត​កំពុង​បន្ត​អនុវត្តន៍​។​

​លោក​សាស្ត្រាចារ្យ​អគ្គនាយក​មន្ទីរពេទ្យ​កាល់​មែ​ត​ក៏បាន​ថ្លៃ​ង​អំណរគុណ​ដល់​សហ​ភាតរៈ​គ្រប់ៗ​គ្នា ទាំង​ខាង​មន្ទីរពេទ្យ​ថ្នាក់​ជាតិ ខាង​គណៈកម្មការ​រៀប​ចំ ក្រុម​គ្រូពេទ្យ និង គ្រូបង្ហាត់​នៃ​មន្ទីរពេទ្យ​តាន់​តុ​ក​សេង និង​មូលនិធិ​តេ​ម៉ា​សែក​ដែល​បានរៀបចំ និង​ឧបត្ថម្ភ​កម្មវិធី​បណ្ដុះបណ្ដាល​TITAN នេះ​។​សង្ឃឹមថា សហប្រតិបត្តិការណ៍​រវាង​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​តាន់ តុ​ក​សេង​និង​មូលនិធិ​តេ​ម៉ា​សែក នឹង​នៅ​បន្ត​ថ្ងៃ​ខាងមុខ​៕

អត្ថបទ៖ ​រស្មី​