ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រោយ​ តួ​ប្រុស​ ​គំរាម​ទម្លាយ​វីដេអូ​៣​ឃ្លី​ប​ ​ទៀត ​​, អាណា​រ៉ូ ប្រកាស​សិក្សា​ផ្លូវច្បាប់​​ប្ដឹង​តែម្ដង

ភ្នំពេញ ​៖​ ទីបំផុត​ ដោយសារតែ​អស់​ភាព​អត់ធ្មត់​ចំពោះ​ទង្វើ​​ដ៏​គឃ្លើន​របស់​តារា​ប្រុស​ម្នាក់​ ដែល​លួច​ថត​សកម្មភាព​ឈុត​សម្ដែង​ស្រើបស្រាល​ ពុំ​ចេញមុខ​សូមទោស​ជា​សាធារណៈ​ ហើយ​ថែមទាំង​គំរាម​ទម្លាយ​ឃ្លី​ប​វីដេអូ​ចំនួន​៣​បន្ថែម​ទៀត​នោះ ​តារា​ស្រី​កញ្ញា អាណា​រ៉ូ​ស​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ខ្លួន​បានសម្រេច​ចិត្ត​ហើយ ​គឺ​លែង​យោគយល់​ និង​ត្រៀម​សិក្សា​ផ្លូវច្បាប់​ប្តឹង​លើ​តួ​ប្រុស​ម្នាក់​នេះ។

ក្នុង​ជំនួប​ជាមួយ​កម្ពុ​ជា​ថ្មី​ កាលពី​យប់​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ គ្រា​ដែល​នាង​បង្ហាញ​វត្ត​មាននៅ​សមាគម​សិល្បករ​ខ្មែរ​ដើម្បី​សុំ​យោបល់ ​និង​ប្រឹក្សា​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ​ប្ដឹង​លើ​តារា​ប្រុស​ម្នាក់​នោះ​ កញ្ញា អេ​ណា​រ៉ូ​ស បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​ពិតជា​ហួសចិត្ត​ចំពោះ​ទង្វើ​ដ៏​ស្មោកគ្រោក​របស់​តួ​ប្រុស​ម្នាក់​នេះ​ណាស់​ ពោល​គឺ​គ្មាន​ទំនួលខុសត្រូវ​ ក្លាហាន​ចិត្តជា​កូនប្រុស​ឡើយ។ មិន​ត្រឹមតែ​អត់​ទទួល​ខុសត្រូវ​ចេញមុខ​សុំទោស​ជា​សាធារណៈ​ទេ​ គឺ​ថែមទាំង​គំរាម​ទម្លាយ​វីដេអូ​ចំនួន​៣​ឃ្លី​ប​ទៀត​ដែល​គេ​បាន​លួច​ថត​ទុក​ដោយ​នាង​ពុំបាន​ដឹងខ្លួន​ឡើយ។

កញ្ញា អាណា​រ៉ូ​ស និយាយ​ទៀត​ថា ​ដំបូង​ឡើយ​ នាង​នៅ​មាន​ចិត្ត​យោគយល់​ក្នុងនាម​ជា​អ្នក​សិល្បៈ​រួម​អាជីព​ដូចគ្នា​ ដោយ​ទុកពេល​ឲ្យ​តារា​ប្រុស​រូប​នេះ ​ចេញមុខ​សុំទោស​នាង​ជា​សាធារណៈ​ទៅ​គឺ​រឿងរ៉ាវ​ នឹង​ត្រូវ​បានបញ្ចប់​ហើយ​។ ​ប៉ុន្តែ​ជា​លទ្ធផល​តារា​ប្រុស​រូបនេះ​ កាន់តែ​ផ្គើន​ថែមទៀត​ មិន​ត្រឹមតែ​អត់​ចេញមុខ​សុំទោស​នោះ​ទេ​គឺ​បាន​គំរាម​ថា​ ខ្លួន​នឹង​ទម្លាយ​វីដេអូ​បន្តបន្ទាប់​ ប្រសិនបើ​នាង​នៅតែ​បើក​កកាយ​ចំពោះ​បញ្ហា​នេះ។

ស្រី​ស្រស់​សម្ផស្ស​សិច​ស៊ី​កញ្ញា អេ​ណា​រ៉ូ​ស បាន​បន្តថា​ នាង​មក​សមាគម​ថ្ងៃនេះ​គឺ​ដើម្បី​ស្នើ​​សុំ​ឲ្យ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន​ក្នុងនាម​ជា​តារា​ស្រី​ម្នាក់ ​កំពុង​រងគ្រោះ​និង​បាត់បង់​កិត្តិយស​ថ្លៃថ្នូរ​ ក្រោយ​ពេល​ដែល​បែក​ធ្លាយ​វីដេអូ​ឱប​ថើប​ បឺត​មាត់​ស្រើបស្រាល​ដែល​ត្រូវបាន​តារា​ប្រុស​ចរិត​ធូរ​ថ្លៃ​រូប​នោះ ​យក​ទៅ​ទម្លាយ​រហូត​មាន​ចែករំលែក​យ៉ាង​កក្រើក​នៅ​លើ​បណ្តាញ​សង្គម​ និង​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ចុះផ្សាយ។

បន្ថែម​ពី​នេះ ​កញ្ញា អាណា​រ៉ូ​ស លើកឡើងថា ​នេះ​ជា​ចេតនា​គំរាម​នាង​យ៉ាង​ច្បាស់ក្រឡែត​ព្រោះថា​អំឡុងពេល​ថត​សម្តែង​គឺ​តារា​ប្រុស​ម្នាក់នេះ ​បាន​ឲ្យ​គេ​លួច​ថត​វីដេអូ​ដើម្បី​យក​ទៅ​ចែកចាយ​បង្ហាញ​មិត្តភក្តិ​នៅក្នុង​គ្រុប​របស់ខ្លួន ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​កិត្តិយស​របស់​នាង​ជា​ស្ត្រី​ខ្មែរ​។ ​ដូច្នេះ​នាង​មានតែ​ស្នើ​​សូម​ឲ្យ​ខាង​សមាគម​សិល្បករ​ខ្មែរ​ជួយ​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ដើម្បី​ជួយ​ដល់​នាង​ផង​ព្រោះថា​ពេលនេះ ​នាង​កំពុងតែ​ក្លាយ​ជា​ជនរងគ្រោះ​ម្នាក់​ផង​នោះ​។ ​ម្យ៉ាងទៀត​នាង​ថា ​ខ្លួន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ប្តឹង​តាម​ផ្លូវ​ច្បាប់ ​ឲ្យ​តារា​ប្រុស​ម្នាក់​នោះ​ ទទួលខុសត្រូវ​ចំពោះ​ទង្វើ​​ខ្លួន​ទុកជា​មេ​រៀន​ដល់​អ្នក​ឯទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114