ក្លាយជាអ្នកសង្គ្រោះផែនដី ដោយគ្រាន់តែធ្វើតាមវីធី៥យ៉ាងនេះ!

បម្រែបម្រួលអាកាសធាតុ និងកម្ដៅផែនដីកំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីដែលនាំឱ្យមានគ្រោះមហន្តរាយធម្មជាតិដូចជា ការកើនឡើងនៃកំពស់ទឹកសមុទ្រ និងការផុតពូជដ៏ធំនៃប្រភេទសត្វខ្លះ។ ដើម្បីដោះស្រាយបញ្ហានេះ ទាមទារឲ្យមានការចូលរួមនៅតាមសហគមន៍ក៏ដូចជាថ្នាក់ជាតិ។ នេះគឺជាវិធី ៥ យ៉ាងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយចាប់ផ្ដើមពីខ្លួនយើងផ្ទាល់៖

១.កាត់បន្ថយការហូបសាច់

ការសិក្សាបានបង្ហាញថាប្រហែលជា១៤.៥% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបង្កដោយមនុស្សត្រូវបានរួមចំណែកដោយផ្នែកបសុសត្វ។ ចៀសវាងការញ៉ាំសាច់នឹងបណ្តាលឱ្យមានការកាត់បន្ថយកាបូន។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ អាហារដែលបានមកពីរុក្ខជាតិ អាចជួយស្ដារដីបានរាប់លានគីឡូម៉ែត្រក្រឡានៅត្រឹមឆ្នាំ ២០៥០​​ និងកាត់បន្ថយ០,៧-៨,០ ជីហ្គាហ្គាទីនេ ក្នុង១ឆ្នាំនៃបរិមាណកាបូនឌីអុកស៊ីត។ ការចាប់ផ្ដើមជួយកាត់បន្ថយការហូបសាច់នៅកម្រិតសហគមន៍ ពិតជាអាចជួយចូលរួមចំណែកក្នុងការការពារអាកាសធាតុបានផងដែរ។

២.ចៀសវាងការខ្ជះខ្ជាយអាហារ

ប្រហែល១/៣នៃអាហារទាំងអស់ដែលផលិតនៅលើពិភពលោកត្រូវបានខ្ជះខ្ជាយ ហើយភាគច្រើនវាមិនបានទៅដល់អ្នកប្រើប្រាស់ផង។ អាហារខ្លះក៏ត្រូវខ្ជះខ្ជាយនៅផ្ទះដែរ។ កាកសំណល់ទាំងនេះក្លាយទៅជាការផលិតកាបូន ៣.៣ ពាន់លានតោននៃកាបូនឌីអុកស៊ីត។ កត្តានេះ យើងត្រូវពឹងផ្អែកលើអន្តរាគមន៍របស់រដ្ឋាភិបាល ក្នុងវិស័យស្បៀងអាហារដែលអាចជួយក្នុងការកាត់បន្ថយការខ្ជះខ្ជាយអាហារជា     អតិប្បរមា។

 

៣.ជំរុញការដឹកជញ្ជូនតាមផ្សេងៗ

ទម្រង់និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបច្ចុប្បន្នរួមចំណែកយ៉ាងសំខាន់ ដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) ការដឹកជញ្ជូនទទួលខុសត្រូវសម្រាប់ ២៤% នៃការបំភាយឧស្ម័នកាបូនិកដោយផ្ទាល់ពីចំហេះឥន្ធនៈ។ ដូចគ្នានេះផងដែរ ចំណែកនៃឧស្សាហកម្មអាកាសចរណ៍កំពុងបំភាយឧស្ម័នពុលកាន់តែច្រើនឡើងទៅកាន់ពិភពលោក នៅក្នុងស្ថានការណ៍នេះ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការណ៍នូវយានយន្តអគ្គិសនី ដើម្បីទប់ស្កាត់ការសាយភាយកាបូន។

 

៤. កាត់បន្ថយការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ

តម្រូវការរបស់យើងលើគ្រឿងប្រើប្រាស់ក្នុងផ្ទះកំពុងកើនឡើងជារៀងរាល់ឆ្នាំ។ ខណៈពេលដែលបញ្ហានេះកំពុងបង្កើនតម្រូវការថាមពល មួយផ្នែកទៀតវាក៏កំពុងតែធ្វើឲ្យ​មាន​កា​រខ្ជះ​ខ្ជាយ​អេ​ឡិច​ត្រូ​និច​ផង​ដែរ។ យុទ្ធសាស្ត្រសមស្របនៅទីនេះ គឺដើម្បីបង្កើនការសន្សំថាមពល កាត់បន្ថយការចំណាយ ដែលពាក់ព័ន្ធនឹងជ្រើសរើសប្រភពថាមពលផ្សេងមកជំនួស។ ។

៥. កាត់បន្ថយការខ្ជះខ្ជាយទឹក

ការខ្ជះខ្ជាយទឹកបានរួមចំណែកយ៉ាងខ្លាំងដល់ការបំភាយកាបូនទៅក្នុងបរិយាកាស។ ខណៈពេលតម្រូវការធនធានថាមពលកាន់តែច្រើន នោះនឹងមានការកើនឡើងនៃការបូមទឹកកាន់តែច្រើន។ ដូច្នេះការកំណត់ប្រសិទ្ធិភាពនៃការប្រើប្រាស់ទឹកបានត្រឹមត្រូវ អាចជួយសន្សំសំចៃ
ការបំពុលបរិយាកាសបាន ៨០,០០០ តោន!

វិធានការខាងលើនេះជាការតម្រូវ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដី។ តើវិធានការណាមួយដែលអ្នកគិតថា អាចត្រូវបានអនុវត្តដោយខ្លួនអ្នកបាន?

សន្យា