BREAKING NEWS
Search

ខណៈ​នេះ ​នគរបាល​កំពុង​បង្ក្រាប​ទីតាំង​ផលិត​ថ្នាំញៀន​នៅ​ក្នុង​សង្កាត់​ព្រែក​ឯង

ភ្នំពេញ ​៖ ​នគរបាល​ក្រុងភ្នំពេញ​ សហការ​​​ជាមួយ​នគរបាល​ខណ្ឌ​ច្បារអំពៅ ​បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ថ្នាំញៀន​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

ប្រតិបត្តិការ​នេះ​ បាន​ធ្វើឡើង​ នៅ​វេលា​ម៉ោង​១១​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​ធ្នូ ​ឆ្នាំ​២០១៩ ​នៅ​​​ ក្នុង​អតីត ហាង​​​ ​​​ «ទន្លេ​មាស​តន្ត្រី» ​​ដែល​ម្ចាស់​ដើម​បាន​លក់​ឲ្យ​ទៅ​អ្នក​ផ្សេង ​ហើយ​អ្នក​ផ្សេង​ ដែល​ទិញ​ត​នេះ ​ក៏​បន្ត​ជួល​ឲ្យ​អ្នក​ផ្សេង​បន្ត​ទៀត​ផង​ដែរ។

នគរបាល​ បាន​ប្រាប់​ថា​ ការ​បង្ក្រាប​ទីតាំង​នេះ​ បន្ទាប់ពី​កម្លាំង​ជំនាញ​ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ​បាន​ចំនួន​៤​នាក់​នៅ​ក្នុង​សង្កាត់​បឹងត្របែក​ ខណ្ឌ​ចំការមន​​ ហើយ​ការ​បង្ក្រាប​នេះ​ តាម​ការ​អះអាង​បញ្ជាក់​ថា​ ដក​ហូត​គ្រឿងញៀន ​បាន​​ប្រមាណ​២១​គីឡូក្រាម​ហើយ ​គិត​ត្រឹម​ម៉ោង​១២​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ។ ព័ត៌មាន​លម្អិត ​នឹង​ផ្សាយ​ជូន​​​នៅ​ពេល​ក្រោយ៕
ន​រា​





ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114