BREAKING NEWS
Search

ខាត់ សុ​ឃីម ក្រោយ​ចាញ់បោក​អស់​លុយ​ជា​៧០​ម៉ឺន​ដុល្លារ​ថ្លែង​ថា ​ការពិត​ខ្ញុំ​មិន​ខ្មាស​គេ​ទេ

ភ្នំពេញ ​៖ ​ពិតជា​រឿង​ស៊យ​ផ្ទួនៗ​គ្នា​ សម្រាប់​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ដែល​ស្ទើរតែ​គ្មាន​ណា​ម្នាក់​នឹកស្មាន​ដល់​សោះឡើយ​ ខណៈ​ថ្មីៗ​នេះ​មនុស្ស​ជាទី​ស្រលាញ់​(​ឪពុក​ស្លាប់​)​ត្រូវបាន​ស្លាប់បាត់​បង់ជីវិត​និង​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ក៏​ធ្លាប់ខ្លួន​ឈឺ​ ទើប​ជាសះស្បើយ​។

ដោយឡែក​ជីវិត​របស់​នាង​ឯណោះ​វិញ​ ក៏​ត្រូវ​ចាញ់បោក​លុយ​គេ​អស់​ប្រមាណ​៧៩​ដុល្លារ​ផង​ដែរ​។
​រឿងរ៉ាវ​នៃ​ការ​ចាញ់​បោក​គេ​អស់​លុយ​រហូតដល់​ខ្ទង់​៧៩​ម៉ឺន​ដុល្លារ​ពី​សំណាក់​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម នេះដែរ​កន្លងមក​ពុំ​ត្រូវបាន​ប្រភព​ណា​ម្នាក់​បានដឹង​នោះទេ​ ទើបតែ​មុននេះ​សាមីខ្លួន​អ្នកនាង ខាត់ សុ​ឃីម បាន​បង្ហើប​យ៉ាង​ភ្ញាក់ផ្អើល​ថា​នាង​ពិតជា​ចាញ់បោក​អស់​លុយ​ប្រមាណ​៧៩​ម៉ឺន​ដុល្លារ​គួរ​ឲ្យ​សោកស្តាយ​បំផុត​។

ខ្លឹមសារ​ដែល​ត្រូវបាន​តារាចម្រៀង​ពហុ​ជំនាញ​អ្នកនាង​ខាត់ សុ​ឃីម​បាន​ថ្លែង​សារសព្ទ​បង្ក​ការចាប់អារម្មណ៍​ដល់​មហា​ជន​បាន​លើកឡើងថា ​១​ឆ្នាំ៧៩​ម៉ឺន​ស៊ី​ផុយ។ យើង​ល្ងង់​បាន​គេ​បោក​យើង​បាន​សុទ្ធ​តែ​ជា​មេរៀន​នៅក្នុង​សង្គម​នេះ​ ពេល​ដឹងខ្លួន​គឺ​សឹងតែ​ជីវិត​ក៏​លែង​ចង់​រស់​។

យ៉ាង​ណា​មិញ​តាមរយៈ​ខ្លឹមសារ​នេះដែរ​ ត្រូវ​បាន​អ្នកគាំទ្រ​និង​មហាជន​មួយ​ចំនួនធំ​បាន​ផ្ញើ​សារ​សួរនាំ​គ្រប់គ្នា​ចំពោះ​ដើមហេតុ​ពិត​នៃ​រឿង​ហេតុនេះ​។

ទោះបីជា​មានការ​សួរនាំ​យ៉ាង​ណា​ក្តី​តែ​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម ពុំបាន​ឆ្លើយតប​នូវ​សំណួរ​ចង់​ដឹង​របស់​មហាជន​លម្អិត​នោះ​ទេ​។ ដោយឡែក​បើ​តាម​ការបញ្ជាក់​ដោយ​ខ្លី​ពី​សំណាក់​អ្នកនាង ខាត់ សុ​ឃីម បាន​និយាយ​ថា ​នាង​សុំ​មិន​និយាយ​ថា​ ការខាតបង់​នេះ​កើតចេញពី​បញ្ហា​អ្វី​ឡើយ​។​ចំណែកឯ​ខ្លឹមសារ​តាមរយៈ​សារ​ហ្វេ​ស​ប៊ុ​ក​ដែរ​កម្ពុ​ជាថ្មី​ទទួលបាន​នា​រសៀល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​នេះ​ក៏បាន​បញ្ជាក់ថា​មួយជីវិត​មិនអាច​ភ្លេច​គឺជា​ការ​ចែករំលែក​បង​ប្អូន​ឲ្យ​បានដឹង​ការពិត ខ្ញុំ​មិន​ខ្មាស​គេ​ទេ៕
ចាន់​រ៉ា

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114