ខូចចិត្ត​នឹង​ចោរ​យក​គ្រឿងអលង្ការ​ និង​ប្រាក់​អស់ ​ត្រឡប់​មក​ផ្ទះ​វិញ ​ចង.ក​

កំពង់ចាម​ ៖ បុរស​ម្នាក់ ​បានចេញ​ពី​ស្រុកកំណើត​ទៅ​រកស៊ី​នៅ​ភ្នំពេញ ហើយ​ត្រូវ​ចោរ​ដាក់​ថ្នាំ​សណ្តំ​យក​ប្រាក់​ និង​គ្រឿង​អលង្ការ​អស់ ​ក៏​ត្រឡប់មកផ្ទះ​វិញ ខូចចិត្ត​យ៉ាងខ្លាំង ​ក៏​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​២៥​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មានជ័យ បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ សន គឹម​ស៊ា​ង ភេទ​ប្រុស នៅ​កោះ​គោ ​ឃុំ​មាន​ជ័យ ថា ​មាន​មនុស្ស​ចង.ក​ សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ​ខ្លួនឯង​។​

បន្ទាប់ពី​ទទួល​ព័ត៌មាន​បាន​ភ្លាម ​កម្លាំង​ប៉ុស្តិ៍​ និង​កម្លាំង​ជំនាញ​បច្ចេកទេស​ចុះ​ដល់​កន្លែងកើតហេតុ​ឃើញ​សាកសព ឈ្មោះ​ វឿន វ៉ា​នី​ដា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កោះ​គោ ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ត្រូវ​បាន​ក្រុម​គ្រួសារ​ស្រាយ​ពី​កន្លែង​ចង យក​មក​ទុក​នៅ​កណ្ដាល​ផ្ទះ​។

ប៉ូលិស​បានឲ្យ​ដឹង​ទៀត​ថា ​បន្ទាប់មក​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​សព​បាន​ចង.ក នឹង​ខ្សែ​នីឡុង​ជ័រ ​ពណ៌​ស ​ជាប់​នឹង​រ៉​ត​ផ្ទះ​ខាងលើ ល្វែង​ខាងក្រោយ​។​

តាម​ការពិនិត្យ​សព​ឃើញថា ៖​
-នៅ​ផ្នែក​ក្បាល និង​ អវយវៈ​ដៃជើង ​ពុំមាន​ស្លាកស្នាម​អ្វី​ទេ​
-ផ្នែក​ ក ខាងមុខ​ ចំហៀង​ខាងឆ្វេង​ មាន​ស្នាម​ជាំ​ខ្មៅ​(​ស្នាម​ប៉ះ​កកិត​នឹង​ខ្សែ​ចង.ក​)​។​
-ផ្នែក​ប្រដាប់​ភេទ នៅ​លើ​ខោ​ទ្រនាប់​ខាងមុខ​មាន​សើម​ប្រឡាក់​ទឹក​រំអិល​។ លើ​ក្រចកដៃ ក្រចកជើង មាន​ពណ៌​ស្វាយ មាត់​លៀន​អណ្ដាត​បន្តិច​។​

តាម​ការបំភ្លឺ​របស់​ឪពុកម្ដាយ​បានឲ្យ​ដឹងថា ​កូន​ប្រុស​របស់​គាត់​ ឈ្មោះ​ វឿន វ៉ា​នី​ដា ទៅ​រកស៊ី​នៅ​ភ្នំពេញ ​ត្រូវបាន​ចោរ​ដាក់​សណ្តំ​យក​លុយ​ និង​គ្រឿង​អលង្ការ សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​៣០០០​ដុល្លារ​ ត្រឡប់មកផ្ទះ​វិញ ​ខូចចិត្ត ក៏​ចង.ក​ សម្លាប់​ខ្លួន​ទៅ​។

ប៉ូលិស​បានបញ្ជាក់​ថា ក​រ​ណី​នេះ​ពុំមាន​ការ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ទេ​។ បន្ទាប់ពី​ពិនិត្យ​រួច​យើង​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


អត្ថបទ ៖ អ សុផល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114