ខេត្តកំពង់​​​ឆ្នាំងតែង​តាំង អនុប្រធានមន្ទីរសុខាភិបាល​ និងប្រធានមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងថ្មី

កំពង់ឆ្នាំង៖  យោងតាមដីកាសម្រេច  លេខ ០១០/ ២០ដក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០របស់អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ចន្ទ័ឌឿន   និងយោងតាម តម្រូវការការងារ របស់មន្ទីរសុខាភិបាលខេត្តកំ ពង់ឆ្នាំង  នៅរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០  មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានធ្វើពិធីប្រកាសចូលកាន់តំណែងថ្មី របស់មន្ត្រីរាជការចំនួន០២រូប គឺ៖  ១.លោកវេជ្ជបណ្ឌិត សូរិន្ទី រ៉ាវឌ្ឍី  អតីតប្រធានមន្ទី រពេទ្យបង្អែកខេត្តកំពង់ឆ្នាំង អោយកាន់តំណែងជា  អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង  ២. លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ  អតីត អនុប្រធានមន្ទីរពេទ្យខេត្ត អោយកាន់តំណែងជា   ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

នៅក្នុងពិធីប្រកាសអោយចូលកាន់តំណែងខាងលើនេះ  លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា៖  ការផ្លាស់ប្តូរតួនាទី និងមុខតំណែងគឺជារឿងធម្មតាដែលស្ថាប័ននិមួយៗតម្រូវការ។ ដូច្នេះពិនិត្យមើលលើមការប្រកាសអោយចូលកាន់តំណែងខាងលើនេះ  គឺមន្ត្រីរាជការទាំង០២រូបបានឡើងឋានៈ  ពីប្រធានមន្ទីរពេទ្យខេត្តទៅជា អនុប្រធានមន្ទីរសុខាភិបាលខេត្ត  និងពីអនុប្រធានមន្ទីរពេទ្យ ឡើងជា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ដូច្នេះគឺសុទ្ធតែជាអ្នកមានស្នាដៃល្អ ក្នុងការងារទើបថ្នាក់លើមានទំនុកចិត្ត ប្រគល់អោយទទួលតំណែងនេះ ។

លោក​ អម សុភា បានផ្តាំផ្ញើដល់មន្ត្រី ដែលបានទទួលតំណែងថ្មីទាំង២រូប  ត្រូវយកចិត្តទុកដាក់ធ្វើការងារក្នុងតំណែងថ្មីដែលថ្នាក់លើប្រគល់អោយ  ដោយត្រូវដឹកនាំមន្ត្រីរាជការក្រោមឱវាតអោយគោរ ពអោយបានល្អនូវ ក្រមសីលធម៌ វិជ្ជាជីវៈជាគ្រូពេទ្យ  យកចិត្តទុកដាក់ផ្តល់សេវាព្យាបាលជម្ងឺជូនប្រជាព លរដ្ឋអោយបានត្រឹមត្រូវ តាមគោលនយោបាយនៅក្នុងវិស័យសុខាភិបាលរបស់ជាតិ ។ តាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់សង្គ្រោះអាយុជីវិតជាមុន ចាំគិតគូរឿងលុយកាក់តាមក្រោយ ។

ក្នុងការងារដឹកនាំ ត្រូវមានរបបប្រជុំទៀងទាត់លើយកបញ្ហាប្រឈមនានាមកដោះស្រាយនៅលើតុ និងអនុវត្តន៍របបរាយការណ៍ និងរបបចុះមូលដ្ឋានអោយបានទៀងទាត់  ដើម្បីពង្រឹងសមត្ថភាពការងារមន្ត្រីថ្នាក់ក្រោម និងមន្ត្រីជំនាញ  ដើម្បីផ្តល់សេវា មានប្រសិទ្ធភាព មានតម្លាភាព ដែលត្រូវបានប្រជាពលរ ដ្ឋ មានជំនឿជឿជាក់ និងទទួលបានការគាំទ្រ ។ ដោយឡែកមន្ទីរពេទ្យបង្អែកខេត្ត  ត្រូវមានផេកព័ត៌មានរបស់ខ្លួនមួយជាចាំបាច់ ដើម្បីមានប្រតិកម្មរហ័សទៅវិញអោយបានទាន់ពេលវេលា ទៅលើព័ត៌មានទាំង ឡាយណាដែលវាយប្រហារបំភ្លៃការពិត ចំពោះរឿងហេតុជាក់ស្តែងដែលកើតមាននៅក្នុងមន្ទីរពេទ្យខេត្ត ដើម្បីកុំអោយមហាជនយល់ច្រឡំ ។

ដោយឡែក លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ  បានឡើងចាប់អារម្មណ៍ថា៖ នៅក្នុងជីវិតការងារ លោកបានបំពេញការងារជាគ្រូពេទ្យខេត្ត ចំនួន១១ឆ្នាំ និងក្នុងតួនាទីជាអនុប្រធានមន្ទីរពេទ្យខេត្ត ចំនួន១២ឆ្នាំ។

ពេលនេះ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្តរបស់ថ្នាក់លើ ដែលបានប្រគល់តំ ណែងប្រធានមន្ទីរពេទ្យបង្អែកខេត្ត អោយខ្ញុំបាទទទួលខុសត្រូវ ។ ខ្ញុំបាទប្តេជ្ញា នឹងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ដឹកនាំមន្ត្រីរាជការនិងគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យខេត្តអោយគោរពក្រមសិលធម៌និងវិជ្ញាជីវជាគ្រូពេទ្យអោយបានល្អ និងត្រូវកោះប្រជុំអោយទាន់ពេលវេលា ដើម្បីអប់រំ ដាក់វិន័យចំពោះគ្រូពេទ្យដែ លអសកម្មការងារ សំដៅធ្វើអោយមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងទទួលបានការគាំទ្រ៕


អត្ថបទ៖ ឈៀង ថារិទ្ធ