ខេត្ត​ក្រចេះ​បោះបង្គោល​​ព្រំដែន​ចប់​ទាំង​ស្រុង​ជាមួយ​វៀតណាម ថែម​ទាំង​ធ្វើ​ផ្លូវក្រវាត់ព្រំដែន​រួច​ទៀត
BREAKING NEWS
Search

ខេត្ត​ក្រចេះ​បោះបង្គោល​​ព្រំដែន​ចប់​ទាំង​ស្រុង​ជាមួយ​វៀតណាម ថែម​ទាំង​ធ្វើ​ផ្លូវក្រវាត់ព្រំដែន​រួច​ទៀត

តាម​ការ​បញ្ជាក់​របស់​លោក​អភិបាល​ខេត្ត​ក្រចេះ​ ឯកឧត្តម វ៉ា ថន ​នៅ​វេទិកា​វឌ្ឍនភាព​នៅ​ព្រឹកនេះ​ថា នៅ​ខេត្ត​ក្រចេះ​បាន​បោះ​បង្គោល​ព្រំដែន​ចប់​ទាំង​ស្រុង​ជាមួយ​ប្រទេស​វៀតណាម។

ខេត្ត​ក្រចេះ​មាន​ព្រំដែន​ជាប់​ខេត្ត​ប៊ិនភឿក​​របស់​ប្រទេស​វៀតណាម​មាន​ប្រវែង​ជាង ១០៣ គីឡូម៉ែត្រ។

លោក​បញ្ជាក់ ការ​បោះ​បង្គោល​ព្រំដែន​មាន​បង្គោល​ធំ ១១ កន្លែង​និង​បង្គោល​តូច ១៤១ បង្គោល។ បន្ទាប់​ពី​បោះ​បង្គោល​ព្រំដែន​រួច កង​វិស្វកម្ម​បាន​ចុះ​ឈូស​ឆាយកសាង​​ផ្លូវ​ក្រវាត់​ព្រំដែន​ ដើម្បី​កង​កម្លាំង​អាច​ដើរ​ល្បាត​ សម្រាប់ការពារបូរណភាពទឹកដី ក៍ដូចជាការបំរើដល់ផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន៕ ដីក្រហម