BREAKING NEWS
Search

ខេត្ត Guangzhou ប្រទេស​ចិន ឲ្យ​ផ្អាក​ជួញដូរ​មាន់​-​ទា​រស់​រយៈពេល​៣​ថ្ងៃ ចាប់ពី​ខែ​មករា​-​មីនា​

​ទីក្រុង​នៅក្នុង​ភាគខាងត្បូង​ខេត្ត Guangzhou នឹង​ផ្អាក​មិន​ឲ្យ​ជួញដូរ​មាន់ ​ទា​រស់ ​និង​សម្លាប់សត្វ ទាំង​នេះ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ខែមករា ដល់​ខែ​មីនា នេះ​ជា​ការ​លើកឡើង​ដោយ​រដ្ឋាភិបាល ដើម្បី​បង្ការ​កា​រ​ឆ្លង​រាលដាល​មក​មនុស្ស​ដោយ​សារ​ផ្ដាសាយ​បក្សី​។​

បម្រាម​មាន​អនុភាព​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែ​រៀងរាល់ខែ​នីមួយៗ​ ដោយ​ក្នុងនោះ​លើក​លែងតែ​ប្រភេទ​សាច់មាន់​-​ទា​ក្លាស្សេ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​មួយ​នៅលើ​វែបសាយ ​នៃ​អាជ្ញាធរ​ខេត្ត Guangzhou។​

​ប្រទេសជិតខាង​គ្នា គឺ​កូរ៉េខាងត្បូង​ និង​ចិន កំពុងតែ​តស៊ូ​ប្រយុទ្ធ​នឹង​ការកើតមាន​ជំងឺផ្តាសាយបក្សី ដែល​បង្ខំ​ឲ្យ​កសិករ​សម្លាប់សត្វ​ស្លាប​អស់​រាប់លាន​ក្បាល ​និង​ថែមទាំង​មានការ​កើនឡើង​នូវ​ក្តីបារម្ភ​អំពី​ហានិភ័យ ​នៃ​ការ​រាលដាល​ទៅដល់​ប្រទេស​ក្បែរ​ខាង​គ្នា​នោះ​ផង​ទៀត​។​
​ ​
ដោយ​ស្ថិតនៅក្រោម​បម្រាម​នោះ ទីផ្សារ​លក់​មាន់​ទារ​ស់ និង​ការ​ជួញដូរ​សត្វ​ស្លាប​ដទៃទៀត ​នឹងត្រូវ​បិទទ្វារ​ទាំងអស់​។

អាជ្ញាធរ​រដ្ឋាភិបាល​ក្នុង​ខេត្ត​ បានចេញ​បម្រាម​យ៉ាងនេះ ដើម្បី​កាត់បន្ថយ​ការឆ្លង​មក​មនុស្ស​ចំ​ពេល​ឈានដល់​រដូវ​កាល ​នៃ​ការកើតមាន​ជំងឺផ្តាសាយបក្សី​។​

​ករណី​ឆ្លង​ជំងឺផ្តាសាយបក្សី​នេះ​មក​មនុស្ស​ ត្រូវបាន​រាយការណ៍​នៅក្នុង​បណ្តា​ខេត្ត​មួយចំនួន​នា​រដូវ​ត្រជាក់​នេះ ក្នុងនោះ មាន​ខេត្ត Guangdong, Jiangsu and Fujian។​
​ ​
មាន​ទីក្រុង​ដល់​ទៅ​៣​កន្លែង ​ក្នុង​ខេត្ត Jiangsu ភាគ​ខាងកើត​ប្រទេស​ចិន​ ក៏បាន​ព្យួរ​ចោលការ​ជួញដូរ មាន់​ទារ​ស់ បន្ទាប់ពី​បណ្តា​ខេត្ត​ដែល​នៅក្បែរ​ខាង​គ្នា បាន​រាយការណ៍​អំពី​ករណី​ នៃ​ការឆ្លង​ជំងឺ​ផ្តា​សាយ​នេះ​មក​មនុស្ស​។ សូម្បីតែ​អាជ្ញាធរ​ក្នុង​ខេត្ត Fujian and Anhui ក៏បាន​ទាំង​កំហិត​ការជួញដូរ​សត្វ​ស្លាប​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114