BREAKING NEWS
Search

ខេ​ម សុខៗ ​ស្រាប់តែ​ប្រកាស​លា​អ្នកគាំទ្រ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​រយៈ​សិន

ភ្នំពេញ ៖ តារា​ចម្រៀង​សំឡេង​ស្អក ​ម្ចាស់​បទ ទឹកភ្នែក​ក្មេង​ពាល លោក ខេ​ម កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មិថុនា​ ឆ្នាំ​២០២០​នេះ ​ស្រាប់តែ​ធ្វើ​ឲ្យ​មហាជន ​និង​អ្នកគាំទ្រ​ចាប់អារម្មណ៍​ ហើយ​ភ្ញាក់ផ្អើល​គ្រប់គ្នា​ព្រោះតែ​នៅ​សុខៗ តារា​ប្រុស​រូបនេះ​ ប្រកាសថា ​លោក​សុំ​លា​ទស្សនិកជន​មួយ​រយៈ​ពេល​សិន​។​ ប៉ុន្តែ​ចំពោះ​មូលហេតុ​ មិនទាន់​ត្រូវ​បាន​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​។​

ការប្រកាស​របស់​តារា​ចម្រៀង ​លោក ខេ​ម នាពេលនេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កើត​ចម្ងល់​គ្រប់គ្នា​ថា​ តើ​តារា​ប្រុស​ លោក ខេ​ម កំពុង​ជួប​បញ្ហា​អ្វី​ ទើប​បាន​ជា​ស្ងាត់​ៗ​មក​ប្រកាស​ផ្អាក​ជួប​អ្នកគាំទ្រ​មួយរយៈ​ពេល​ដូច្នេះ​។ ​ចំណែកឯ​ខ្លះទៀត ​ក៏បាន​និយាយ​ដោយ​ការ​បារម្ភ​ខ្លាចក្រែង ​លោក ខេ​ម មាន​បញ្ហា​លើ​អាជីព​សិល្បៈ​ ឬ​មួយ​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​ផង​ដែរ​។​

យោង​តាម​ខ្លឹមសារ​ដែល​សាមីខ្លួន​ លោក ខេ​ម បាន​ប្រកាស​ជា​សាធារណៈ​បានលើកឡើង​ថា​ ខ្ញុំបាទ ខេ​ម សូម​គោរព​ជម្រាបលា​បងប្អូន​ហ្វេ​ន​ពី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក​មួយរយៈ​សិន។​ យើង​ជួបគ្នា​ពេល​ក្រោយ​ជាមួយ​បទ​ថ្មី អារម្មណ៍​ថ្មី ស្ទា​យ៍​ថ្មី ប៉ុន្តែ​ក្តី​ស្រលាញ់​ចំពោះ​ពុក​ម៉ែ​បងប្អូន​នៅ​ដដែល​។​សូម​ព្រះ​ប្រទាន​ពរ​បងប្អូន​គ្រប់គ្នា​។​

តាមរយៈ​ខ្លឹមសារ​នេះ​កំពុង​កើតមាន​ចម្ងល់​យ៉ាង​ខ្លាំង​សម្រាប់​មហាជន ​និង​អ្នកគាំទ្រ​ ខណៈ​ចម្លើយ​នៅ​មិនទាន់​ទទួល​បាន​ការ​បញ្ជាក់​ពី​ លោក ខេ​ម នៅឡើយ​ទេ​ ដោយសារតែ​អង្គភាព​សារព័ត៌មាន​កម្ពុជា​ថ្មី​ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែ​មិថុនា ឆ្នាំ​២០២០ ​ព្យាយាម​ទាក់ទង​ដើម្បី​ស្វែងរក​ការ​បកស្រាយ​ពី​សំណាក់​ តារា​ចម្រៀង​ លោក ខេ​ម ដែរ​ ប៉ុន្តែ​មិនទាន់​អាច​ទាក់ទង​បាន​ឡើយ​។ ​សង្ឃឹមថា​លោក ខេ​ម នឹង​ស្រាយ​មន្ទិល​នេះ​ប្រាប់​ឲ្យ​មហាជន​បាន​ដឹង​ពេល​ក្រោយ ​ជុំវិញ​ខ្លឹមសារ​ដែល​​ប្រកាស​ខាង​លើ​នេះ​៕
អត្ថបទ ៖ ចាន់រ៉ា

សូមចុចអាន ៖ ពេជ្រ សោភា បង្ហាញ​ពី​អារម្មណ៍​ពិត​ ក្រោយពេល​ជួយ​ដល់​ក្មេងៗ​សិស្សសាលា​ នៅ​តាម​ខេត្ត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114