BREAKING NEWS
Search

ខ្យល់​កន្ត្រាក់​ក្នុង​ខេត្ត​ ឧ​ត្ត​រ​មានជ័យ ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ ៣១ ​ខ្នង

ឧ​ត្ត​រ​មាន​ជ័​យ ៖ កាលពីថ្ងៃទី ​២៣ ខែ កុម្ភៈ ឆ្នាំ​ ២០១៧ វេលា​ម៉ាង ១៨ ​និង ​១០ ​នាទី មាន​កើត​ករណី​ខ្យល់​កន្ត្រាក់ បណ្តាល​ខូចខាត​ផ្ទះប្រជាពលរដ្ឋ​ចំនួន ៣ ភូមិ ភូមិ​សំរោង​តា​ហែ ភូមិ​គោក​កំ​ប៉ុ​ស និង​ភូមិ​ទំនប់​ចាស់ ឃុំ​បេង សរុប​ចំនួន​ ៣១ ​ខ្នង។

ក្នុងនោះករណីខូចខាតលក្ខណៈស្រាល ២០ ខ្នង ធ្ងន់ ១១ ខ្នង និង​ម្ចាស់ផ្ទះ​របួសស្រាលម្នាក់ ក្នុង​នោះមានៈ
– លោត​ទម្លាក់​ពី​ជើងតាង ចំនួន ០១ ខ្នង
– របើក​ដំបូលផ្ទះ ចំនួន ២៣ ខ្នង​
– របើក​ជញ្ជាំង​ផ្ទះ ចំនួន ០៣ ខ្នង​
– របើក​ដំបូល​សាលារៀន ចំនួន ០១ ខ្នង​
– របើក​ដំបូល​បន្ទប់ទឹក ចំនួន ០១ ខ្នង
– របើក​ដំបូល​ជង្រុក​ស្រូវ ចំនួន ០២ ខ្នង​
– រងរបួស​មនុស្ស​ចំនួន ០១ នាក់ ឈ្មោះ ខួញ ខឿ​ត ភេទ​ប្រុស អាយុ ៣១ ឆ្នាំ (​រងរបួស​ស្រាល​)៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114