គណបក្ស​ប្រជាជន​ឃុំ​ដី​ឥដ្ឋ​ បើក​សន្និបាត​ និង ​បោះឆ្នោត​ស្ទាបស្ទង់​មតិ​ជ្រើសរើស​បេក្ខជន​ឈរ​ឈ្មោះ​មេឃុំ​អាណត្តិ​ទី៤
BREAKING NEWS
Search

គណបក្ស​ប្រជាជន​ឃុំ​ដី​ឥដ្ឋ​ បើក​សន្និបាត​ និង ​បោះឆ្នោត​ស្ទាបស្ទង់​មតិ​ជ្រើសរើស​បេក្ខជន​ឈរ​ឈ្មោះ​មេឃុំ​អាណត្តិ​ទី៤

កណ្តាល ​៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ​ឆ្នាំ២០១៧ ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ដី​ឥ​ដ្ឋ ស្រុកកៀនស្វាយ បាន​បើក​ធ្វើ​សន្និបាត​របស់​ខ្លួន​ ដែលមាន​សមាជិក​ចូលរួម​ចំនួន​៩៦៨​នាក់ ដើម្បី​បោះឆ្នោត​ស្ទាបស្ទង់​មតិ​ និងជ្រើសរើស​បេក្ខជន​ ដែល​ឈរ​ឈ្មោះ​មេឃុំ​អាណត្តិ​ទី​៤​សម្រាប់​ត្រៀម​ទៅ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​នយោបាយ​ដទៃ​ទៀត​នា​ពេល​ដ៏​ខ្លីខាងមុខនេះ។

បេក្ខជន​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​ដី​ឥ​ដ្ឋ​ អាណត្តិ​ទី​៤​នេះ ​មាន​២២​រូប ប៉ុន្តែ​ក្នុង​អង្គសន្និបាត​ គឺ​ចម្រាញ់​ជ្រើសរើស​យក​តែ​១១រូប ដើម្បី​យកទៅ​ប្រកួតប្រជែង ។​

អង្គសន្និបាត​គណៈកម្មាធិការប​ក្ស​ឃុំ​ដី​ឥ​ដ្ឋ​នេះ ក្រោម​អធិបតីភាព​លោក​ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អនុប្រធាន​ទី​១ ​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា ​ស្រុក​កៀនស្វាយ​. ប្រធាន​គណៈ​ពង្រឹង​ឃុំ​ដី​ឥដ្ឋ ​ឃុំ​គគីរ និង​ឃុំ​ភូមិធំ​ និង​លោក​អ៊ួ​ ឈាង​ អភិបាលស្រុក​កៀនស្វាយ ព្រមទាំង​អស់លោក​លោកស្រី​ ក្រុមការងារ​គណៈ​ពង្រឹង​មូល​ដ្ឋាន​ជាច្រើនរូប​ទៀត។

លទ្ធផល​នៃ​ការបោះឆ្នោត​ស្ទាបស្ទង់​មតិ​ជ្រើសរើស​បេក្ខជន​ឈរ​ឈ្មោះ​មេឃុំ​នេះ​ មាន​ភាព​ល្អ​ប្រសើរ​ហើយ​ហិប​ឆ្នោត​ទាំង​៥​នេះ​ ត្រូវ​បាន​គណៈ​ក​ម្មា​ធិ​ការ និង​ក្រុមការងារ​យកទៅ​រក្សាទុក​នៅ​ស្រុក​ជា​បណ្តោះអាសន្ន​ដោយ​រង់ចាំ​ការធ្វើ​សន្និបាត​ឲ្យ​បាន​គ្រប់​៨​ឃុំ​នៅ​ទូទាំង​ស្រុក ​ទើប​ធ្វើការ​ត្រួតពិនិត្យ​ថា ​តើ​បេក្ខជន​ណា​ដែល​មានការ​គាំទ្រ​ច្រើន​ដាក់​លេខ​រៀង​ទី១​ និង​លេខ​រៀង​បន្ទាប់​តាម​ឆន្ទៈ ​របស់​សមាជិក សមាជិកា​បក្ស​ពេញចិត្ត។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ ម៉ក់ ​ពេ​ជ្ជ​រិ​ទ្ធក៏​បាន​លើក​ឡើង​ ក្នុង​អង្គ​សន្និបាត​ថា ​សមាជិក​បក្ស​ទាំងអស់ ត្រូវតែ​បញ្ចេញ​ពី​គំនិត​ នៃ​ការ​គាំទ្រ​របស់ខ្លួន​ឲ្យ​បានជា​ក់លាក់​មុន​នឹង​សម្រេចចិត្ត​គូស​សន្លឹកឆ្នោត​ជូន​បេក្ខជន​ ដែល​ឈរ​ឈ្មោះ​តំណាង​ឃុំ​របស់​ខ្លួន​ដើម្បី​ត្រៀម​ទៅ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងទៀត​នៅ​ថ្ងៃទី៤​ ខែ​មិថុនា ​ឆ្នាំ​២០១៧ ​ខាងមុខនេះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114