គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ឡាវ​ បើក​កិច្ចប្រជុំ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ ដែល​នៅ​សេសសល់​រវាង​ប្រទេស​ទាំងពីរ
BREAKING NEWS
Search

គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ឡាវ​ បើក​កិច្ចប្រជុំ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ ដែល​នៅ​សេសសល់​រវាង​ប្រទេស​ទាំងពីរ

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧​នេះ គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ឡាវ ឡាវ​-​កម្ពុជា បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន ជាមួយ​លោក Saleumxay KOMMASITH រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​។​

នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​នោះ ភាគី​ទាំងពីរ នឹង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​នេះ​ផងដែរ​ហើយ​តាម​មន្ត្រីជាន់ខ្ពស់​គណៈកម្មការ​ព្រំដែន​កម្ពុជា បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​សាមញ្ញ​នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ឡាវ ឡាវ​-​កម្ពុជា គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​រវាង​ប្រទេស​ទាំងពីរ និង​ការពិភាក្សា​រក​សាកសព​ទាហាន​អាមេរិក​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ស​សង្គ្រាម​ឥណ្ឌូចិន ជាប់​ព្រំដែន​កម្ពុជា ឡាវ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114