BREAKING NEWS
Search

គន្លឹះ​ងាយ​ៗ ៦ យ៉ាង​ដើម្បី​សម្រេច​បាន​នូវ​ផ្នត់​គំនិត​វិជ្ជមាន​

អំណាច​នៃ​ការ​គិត​វិជ្ជមាន​គឺ​ជា​គំនិត​ដ៏​អស្ចារ្យ​មួយ ហើយ​អត្ថប្រយោជន៍​ខាង​រាងកាយ​និង​ផ្លូវចិត្ត​នៃ​ការ​គិត​វិជ្ជមាន​ ត្រូវ​បាន​បង្ហាញ​ដោយ​ការ​សិក្សា​វិទ្យាសាស្ត្រ​ជាច្រើន។

ប្រសិន​បើ​ចង់​បាន​ប្រសិទ្ធភាព​ក្នុង​ការ​គិត​វិជ្ជមាន ​​គ្នាយើង​​ត្រូវ​​មាន​គន្លឹះ​ដើម្បី​ជួយក្នុង​ដំណើរការ​នេះ៖

១ . ចាប់ផ្ដើម​ថ្ងៃ​នីមួយៗដោយ​មាន​ការ​បញ្ជាក់​វិជ្ជមាន

គ្នាយើង​ធ្លាប់​ភ្ញាក់​ពី​គេង​យឺត​​ភ័យ​ស្លន់ស្លោ​ដែរ​ទេ?​ បន្ទាប់មក​មាន​អារម្មណ៍​ថា​ មាន​អ្វី​មិន​ល្អ​កើត​ឡើង​ពេញ​មួយ​ថ្ងៃ​ទេ? នេះ​ដោយសារ​តែ​យើង​ចាប់ផ្ដើម​ថ្ងៃ​ដោយ​អារម្មណ៍​អវិជ្ជមាន​និង​ទស្សនៈ​ទុទ្ទិដ្ឋិនិយម ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ទៀត ​ដែល​យើង​បាន​ជួប​ប្រទះ​កន្លងមក។

ជំនួស​ឱ្យ​រឿង​នេះ​គ្រប​សង្កត់​លើ​យើង ​សូម​ចាប់ផ្ដើម​ថ្ងៃ​របស់​យើង​ដោយ​មាន​ការ​បញ្ជាក់​វិជ្ជមាន​ពី​ផ្លូវចិត្ត។ និយាយ​ជាមួយ​ខ្លួនឯង​នៅ​មុខ​​កញ្ចក់​ ទោះបី​មាន​អារម្មណ៍​ដូចជា​ឆ្គងៗ​ដោយ​មាន​ឃ្លា​ដូចជា“ ថ្ងៃ​នេះ​នឹង​ជា​ថ្ងៃ​ល្អ” ឬ “ ខ្ញុំ​នឹង​ក្លាយ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ” នោះ​យើង​នឹង​ភ្ញាក់ផ្អើល​ថា ​តើ​ថ្ងៃ​របស់​យើង​ល្អ​ប្រសើរ​ប៉ុណ្ណា។

២. ផ្តោត​លើ​រឿង​ល្អ​ទោះ​តូច​ក្តី

នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ សូម​ផ្ដោត​លើ​ផលប្រយោជន៍ ​មិនថា​តិច​ឬ​មិន​សូវ​សំខាន់​ក៏ដោយ។ ឧទាហរណ៍​ថា​បើ​យើង​ជាប់​នៅ​ក្នុង​ចរាចរណ៍​ សូម​ស្ដាប់​ចម្រៀង​ដែល​ចូលចិត្ត​ឬ​ពាក្យ​អប់រំ​ល្អ​ៗ​ពី​បុគ្គល​ណាមួយ។ ទោះបី​ជួប​ឧបសគ្គ​ពេញ​មួយ​ថ្ងៃ ​តែ​បើ​យើង​ព្យាយាម​ផ្ដោត​តែ​រឿង​ល្អៗ​ នោះ​បញ្ហា​ក៏​ធូរ​ស្រាល​តាម​ហ្នឹង។

៣. ស្វែងរក​ការ​លេង​សើច​ក្នុង​ស្ថានភាព​មិនល្អ

ពេល​ជួប​រឿង​មិនល្អ​ណាមួយ ​សូម​ឱ្យ​ខ្លួនឯង​ជួប​ប្រទះ​នូវ​ភាព​កំប្លុកកំប្លែង​ខ្លះ​ ទោះបី​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​ងងឹត​ឬ​ពិបាក​បំផុត​ក៏ដោយ។ រំលឹក​ខ្លួនឯង​ថា​ស្ថានភាព​នេះ​​នឹង​បង្កើត​ឱ្យ​មាន​រឿង​ល្អ​នៅ​ពេល​ក្រោយ​ ហើយ​ព្យាយាម​បំបែក​រឿង​កំប្លែង​ច្រើន​ៗ ​ដើម្បី​បន្លប់​អារម្មណ៍​អវិជ្ជមាន​ដែល​តោង​ជាប់​រាងកាយ​និង​ផ្លូវចិត្ត​របស់​យើង។

៤. បង្វែរការ​បរាជ័យ​ទៅ​ជា​មេរៀន

គ្រប់គ្នា​មិន​ល្អឥតខ្ចោះ​ទេ​ ហើយ​នឹង​មាន​កំហុស​ដោយ​ការ​ជួប​ប្រទះ​ការ​បរាជ័យ​ក្នុង​បរិបទ​ជា​ច្រើន​នៅ​កន្លែង​ធ្វើការ​​ ជាមួយ​មនុស្ស​ជាច្រើន។ ជំនួស​ឱ្យ​ការ​ផ្ដោត​រឿង​បរាជ័យ​ សូម​គិត​អំពី​អ្វី​ដែល​យើង​នឹង​ធ្វើ​នៅ​ពេលក្រោយ ដោយ​បង្វែរ​ការ​បរាជ័យ​ទៅ​ជា​មេរៀន។

៥. ផ្លាស់ប្តូរ​ការ​និយាយ​អវិជ្ជមាន​ទៅជា​ការ​និយាយ​វិជ្ជមាន

ការ​និយាយ​អវិជ្ជមាន​ចេញ​ពី​ខ្លួនឯង​ អាច​លាន់​ឡើង​ងាយ​បំផុត​ ហើយ​ជា​រឿយៗ​ពិបាក​កត់​សម្គាល់​ថា​ជា​រឿង​អ្វី​ណាស់។ គ្នាយើង​ខ្លះ​ធ្លាប់​គិត​ថា​ខ្លួនឯង​មិន​ល្អ​បែបនេះ ​ឬ​មិន​គួរ​សាកល្បង​ធ្វើ​វា​ឡើយ។ ​

គំនិត​ទាំង​នេះ​គឺ​ជា​អារម្មណ៍​ខាងក្នុង ​ហើយ​អាច​ចាប់​ទាញ​ការ​យល់ឃើញ​របស់​យើង​ចំពោះ​ខ្លួនឯង​ឲ្យ​ធ្លាក់​ចុះ​បាន។ ដូចនេះ​បញ្ឈប់​សារ​អវិជ្ជមាន​ទាំងនោះ ​ដោយ​ជំនួយ​នូវ​សារ​វិជ្ជមាន​មក​ខ្លួនឯង​វិញ។

៦. ស្វែងរក​មិត្ត​វិជ្ជមាន​ អ្នកណែនាំ​និង​មិត្ត​រួម​ការងារ

នៅ​ពេល​យើង​ព័ទ្ធ​ជុំវិញ​ខ្លួន​ជាមួយ​មនុស្ស​វិជ្ជមាន​ យើង​នឹង​បាន​លឺ​ទស្សន​វិស័យ​វិជ្ជមាន​ រឿង​វិជ្ជមាន ​និង​ការ​អះអាង​វិជ្ជមាន​មិនខាន។ ពាក្យ​វិជ្ជមាន​របស់​ពួកគេ​នឹង​លិច​ចូល​ ហើយ​ជះឥទ្ធិពល​លើ​បន្ទាត់​នៃ​ការ​គិត​របស់​យើង​ផ្ទាល់។

ការ​ស្វែងរក​មនុស្ស​វិជ្ជមាន​ដើម្បី​បំពេញ​ជីវិត ​អាច​ជា​ការ​ពិបាក ​ប៉ុន្តែ​ចាំ​បាច់​ត្រូវ​លុប​បំបាត់​ភាព​អវិជ្ជមាន​នៅ​ក្នុង​ជីវិត​របស់​យើង​ជា​មុន​ដែរ។ ​

ដូចដែល​យើង​បាន​គិត​ ​ការ​គិត​វិជ្ជមាន​ផ្ដល់​នូវ​លទ្ធផល​ត្រឡប់មកវិញ ​ដូច្នេះ​អនុវត្ត​វា​កាន់​តែ​ញឹកញាប់​ គុណប្រយោជន៍​កាន់​តែ​ច្រើន៕

ចុចអាន៖សញ្ញាបង្ហាញថា គូប្រជែងកំពុង​ធ្វើឱ្យយើងព្រួយខ្លាចជារៀងរាល់ថ្ងៃ

ចុចអាន​៖សញ្ញា​ទាំង ៦ បើ​អ្នក​ប្រព្រឹត្រ​រាល់ថ្ងៃ គឺ​កំពុង​​​បំផ្លាញ​ឱកាស​ដើម្បី​ជោគជ័យ​ហើយ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖success