គម្រោងជួសជុលផ្លូវជាតិលេខ៥ ត្រូវ​កសាង​ផ្លូវ​វាង​ក្រុង​កំពង់​ឆ្នាំង​ចម្ងាយ​ជាង៧គីឡូម៉ែត្រ

ខេត្តកំពង់ឆ្នាំង៖  ផ្លូវជាតិលេខ៥ពីភ្នំពេញទៅប៉ោយប៉ែត  មានចម្ងាយប្រមាណជាង៤០០គីឡូម៉ែត្រ  ​ត្រង់​ចំណុច​ជិតគីឡូម៉ែត្រលេខ៨២ ម្តុំក្លោងទ្វារចូលវត្តបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ  នឹង​​ត្រូវកសាងផ្លូវវៀងក្រុងកំពង់ឆ្នាំង ដែលមានចម្ងាយប្រមាណជាង៧គីឡូម៉ែត្រ ទើបចូលមក​គន្លងផ្លូវជាតិលេខ៥ចាស់វិញ នៅម្តុំក្លោងទ្វារចូលវត្តថ្លុកត្រ បែក ភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុក​រលាប្អៀរ ។

ក្រុមការងារខាងលើបានបញ្ជាក់ថា​  ផ្លូវ​នេះ​មានទទឹងផ្លូវ៤០ម៉ែត្រ ដែលមាន៤គន្លងគឺទៅ២គន្លង និងមក២គន្លង និងនៅសល់ចំណីផ្លូ សងខាង​២០​ម៉ែត្រទៀត  គឺ​សរុប​ទទឹងផ្លូវមានប្រវែង ៦០ម៉ែត្រ បូក​និង​ដី​ចំណី​ផ្លូវ​សង្ខាង​​ ។

ដោយឡែកប្រជាពលរដ្ឋនៅក្នុងឃុំជ្រៃបាក់  បានឱ្យ​ដឹងថា ការកសាង​ផ្លូវវៀង​ក្រុង​កំពង់​ឆ្នាំង​ខាង​លើ​នេះ  គឺ​ត្រូវ​​កាត់​លើ​ស្រែ​ចម្ការ​​​ជាច្រើនហិកតារបស់ប្រជាពរដ្ឋ ប៉ុ ន្តែ​រដ្ឋ​បាន​ចេញ​សំណង​ប្រាក់​គោល​នយោបាយបានសមស្រប ដែលប្រជាពលរដ្ឋជាម្ចាស់ស្រែទាំងអស់យល់ព្រមទទួលយក  ដោយ​ពេញ​ចិត្ត​ដើម្បី​ចូល​រួម​កសាង​និង​ជួស​ជុល​ផ្លូវ​អាស៊ាន​មួយ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​តាម​គម្រោង​ការ​របស់​រាជរដ្ឋាភិបាល  ព្រោះ​ផ្លូវ​ជាតិ​គឺ​ជាផ្លូវសរសៃឈាមសេដ្ឋកិច្ចរបស់ជាតិ និងប្រជាពលរដ្ឋ ដែលមិនអាចខ្វះបាន ។

ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំងក៏ដូចនៅក្នុងទូទាំងប្រទេស សង្ឃឹមជឿជាក់ថានៅក្នុងរយះ​ពេលជាង២ឆ្នាំទៀត ផ្លូវជាតិលេខ៥ និងក្លាយជាផ្លូវអាស៊ានយ៉ាងល្អស្អាត ដែ លអាចសម្រួលអោយប្រជាពលរដ្ឋយើង ធ្វើចរាចរណ៍បានងាយស្រួស និងឆាប់រហ័សជាងមុន ។  ដោយឡែកនៅពេលមានផ្លូវល្អ  រឿងគ្រោះថ្នាក់ក៏នៅតែជារឿងដែលគួរអោយព្រួយបារម្ភ  តែប្រសិនបើយើងទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវនោះ គ្រោះថ្នាក់ចរាចរណ៍ពិតជា នឹងត្រូវកាត់បន្ថយបាន ៕  


អត្ថបទ៖ ឈៀង ថារិទ្ធ