BREAKING NEWS
Search

គិតត្រឹម​ម៉ោង១២នេះ អ្នក​ទេសចរណ៍​ដែល​ជាប់​គាំង​នៅ​កោះរ៉ុង​មក​ដល់​គោក​វិញ៤៤៥នាក់ហើយ

ព្រះសីហនុ ៖ មក​ដល់​ម៉ោង១២ថ្ងៃត្រង់នេះ អាជ្ញាធរ​ក្រុង​កោះរ៉ុង​បាន​ជួយ​សម្រួល​ក្រុម​អ្នកទេសចរ​ណ៌​ធ្វើដំណើ​មកកាន់​ដី​កោះ​វិញ​បាន​ចំនួន​១៣៣​នាក់​ដោយ​ប្រើ​ទូក​អូប័រ​ចំនួន​៣​គ្រឿង ។​


​ដោយឡែក​នៅលើ​ដីគោក​នេះ​វិញ​ត្រង់ចំណុច​ផែ​រ៉ូយ៉ាល់ ម្តុំ​អូរ​វៀតណាម ស្ថិតក្នុង​សង្កាត់​លេខ​៣​គេ​ឃើញ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក លៀម សុ​ដា អភិបាលរង​ខេត្ត ចុះទៅ​ចាំ​ទទួល​ក្រុម​ភ្ញៀវទេសចរ​ណ៌​និង​រៀបចំ​ស​ណ្នា​ប់​ឆ្នាប់​ផងដែរ។

ចំណែក​ក្រុមអូប័រ​ដឹកអ្នកទេសចរណ៍​ចេញ​ពី​កោះរ៉ុង​ ជើង​ទី​៣ ចេញពី​ផែ​ឡុង​សិត ផ្ទុក​មនុស្ស ៧២​នាក់ ចូល​ចត​នៅ​ផែ​ធំ ​សរុប​៣​ជើង ១៣៣​នាក់​។ ជើង​ទី​៤​ផ្ទុក​មនុស្ស​១២​នាក់ ចូល​ផែ​ធំ ​ជើង​ទី​៥ ផ្ទុក​មនុស្ស​១៦​នាក់ ចូល​ផែ​អ៊ូរ​វៀតណាម​ ​ទូក​ឈើ ជើង​ទី​៦ ក្រុមហ៊ុន​សិន ប័​រ​រី ដឹក​មនុស្ស​ចេញពី​ភូមិ​កោះ​តូច​ចំនួន​៣៧​នាក់ ចូល​ផែ​បូរ៉ា ទំនប់រលក ជិត​ផែ​៥២ បាន​ដឹក​ភ្ញៀវទេសចរ​ណ៌ សរុប​១៩៨​នាក់ ចាក​ចេញពី​កោះរ៉ុង​ឆ្ពោះ​មកកាន់​ដីគោក​ខេត្ត​ព្រះសីហនុ​ អូប័រ​ធំ​ជើង​ទី​៧ របស់​ក្រុមហ៊ុន​អាយ​ឡេ​ន ដឹក​មនុស្ស​១៧៤ នាក់​ស្រី​៨៦ ក្មេង​១៦ ចេញពី​ផែ​កោះ​តូច ចូល​នៅ​អ៊ូ​វៀតណាម​ ជើងទី៨ ចេញពីផែឡុងសិត ផ្ទុកមនុស្ស៧៣នាក់ ស្រី៣៥នាក់ ចូលចតនៅផែអ៊ូវៀតណាម។

សរុប​អ្នកទេសចរណ៍​ដែល​ធ្វើដំណើរ​ចេញ​ពី​កោះរ៉ុង​មកលើ​គោក​មាន​ចំនួន​៤៤៥នាក់ និង​អ្នក​ក្រុម​អ្នក​បើក​អូប័រ​ដឹក​បាន​ចំនួន​៨ជើង។

​ដោយឡែក​នៅលើ​ដីគោក​នេះ​វិញ​ត្រង់ចំណុច​ផែ​រ៉ូយ៉ាល់ ម្តុំ​អូរ​វៀតណាម ស្ថិតក្នុង​សង្កាត់​លេខ​៣​គេ​ឃើញ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក លៀម សុ​ដា អភិបាលរង​ខេត្ត ចុះទៅ​ចាំ​ទទួល​ក្រុម​ភ្ញៀវទេសចរ​ណ៍​និង​រៀបចំ​ស​ណ្នា​ប់​ឆ្នាប់​ផងដែរ​។

ក្នុងនោះ​ផងដែរ គេ​ក៏ឃើញមានវត្ត​មាន​របស់លោក​គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ អញ្ជើញ​ទៅ​កាន់​ផែនៅ​តំបន់​រលក​ដើម្បី​ចាំ​ទទួល​ភ្ញៀវ​ទេសចរណ៍​ ដែល​ធ្វើ​ដំណើរ​មក​ពី​កោះរ៉ុង​៕
ស៊ុយចាន់ធា

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114