គិតត្រឹម​ម៉ោង​ ១២​ ថ្ងៃត្រង់​ ថ្ងៃទី​ ២៨​ មករា​ នេះអ្នក​ជំងឺឆ្លងវីរុស​កូរ៉ូណាគ្មាន​សញ្ញាធ្ងន់ធ្ងរ​ទេ
BREAKING NEWS
Search

គិតត្រឹម​ម៉ោង​ ១២​ ថ្ងៃត្រង់​ ថ្ងៃទី​ ២៨​ មករា​ នេះអ្នក​ជំងឺឆ្លងវីរុស​កូរ៉ូណាគ្មាន​សញ្ញាធ្ងន់ធ្ងរ​ទេ

រហូតដល់ម៉ោង​ ១២​ ថ្ងៃត្រង់​ ថ្ងៃទី​ ២៨​ មករា​ ២០២០​ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មី​ គាត់មានសុខភាពល្អ​ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ​ ។ យេីងបានរកឃេីញអ្នកប៉ះពាល់​ និងជិះយន្តហោះជាមួយអ្នកជំងឺ​ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។ នេះបើតាម​ទំព័រ​ហ្វេសបុក​ផ្លូវការ​ នាយករដ្ឋានប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង។

ប្រភពដដែល​បាន​ឱ្យ​ដឹង​ថា មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ​ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺ​ គ្មានចេញរោគសញ្ញាអ្វីទេ​ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា​ ។ រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ ។