BREAKING NEWS
Search

គុណ​ប្រយោជន៍​សុខភាព​ទាំង ៥ របស់​ត្រី​សាម៉ុង​ដែល​យើង​គួរ​តែ​ដឹង

ត្រី​សាលម៉ុង​អាច​ជួយ​សុខភាព​តាម​វិធី​ជា​ច្រើន ​ព្រោះ​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន ​អូមេហ្គា ៣ ខ្លាញ់​វីតាមីន D សេលេញ៉ូម​ និង​អង់ទីអុកស៊ីដង់​មួយ​ហៅ​ថា astaxanthin ។

១. អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​បេះដូង

សារធាតុចិញ្ចឹម​ដូចជា អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ វីតាមីន D ប៉ូតាស្យូម​និង​សេលេញ៉ូម ​​ទាំង​នេះ​គឺ​ជា​គុណ​សម្បត្តិ​ល្អ​សម្រាប់​សុខភាព​បេះដូង។ វីតាមីន D ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​សំពាធឈាម​និង​ការពារ​ការ​ស្ទះ​សរសៃ​ឈាម។ កង្វះ​ត្រូវ​បាន D ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំងឺ​សរសៃឈាម​ ជំងឺ​ខ្សោយ​បេះដូង​ និង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។

ចំណែក​អាស៊ីដ​ខ្លាញ់អូមេហ្គា ៣ ត្រូវ​បាន​គេ​ដឹង​ថា​អាច​កាត់​បន្ថយ​ហានិភ័យ​ទាក់ទង​នឹង​បេះដូង​ដូចជា​ចង្វាក់​បេះដូង​លោត​មិន​ទៀងទាត់​ ការ​កកើត​កំណក​ឈាម​ការ​ រលាក​កម្រិត​ទ្រីគ្លីសេរីត​ និង​សម្ពាធ​ឈាម​ខ្ពស់ អាស្តាតាតានីន ​ដែល​ជា​សារធាតុ carotenoid។

២. ពង្រឹង​ឆ្អឹង​និង​ការពារ​ការ​បែកបាក់​សន្លាក់

វីតាមីន D និង​ខ្លាញ់​អូមេហ្គា ៣ នៅ​ក្នុង​ត្រី​សាលម៉ុង​ អាច​ជួយ​ឱ្យ​ឆ្អឹង​មាន​សុខភាព​ល្អ​និង​ការពារ​ការ​ខូច​សន្លាក់​បាន។ វីតាមីន D ជួយ​ឱ្យ​រាងកាយ​ស្រូប​យក​ជាតិ​កាល់ស្យូម​ចេញ​ពី​ពោះវៀន​និង​ការពារ​ជំងឺ​ពុក​ឆ្អឹង​ ចំពោះ​មនុស្ស​ពេញវ័យ​និង​កុមារ។

ខ្លាញ់​អូមេហ្គា ៣ ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​កាត់​បន្ថយ​ការ​រលាក​និង​ឈឺចាប់​ដែល​ទាក់ទង​នឹង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ។

៣. ការពារ​និង​គ្រប់គ្រង​ជំងឺ​ទឹក​នោមផ្អែម

ត្រី​សាម៉ុង​មិន​ត្រឹម​តែ​មិន​មាន​ជាតិ​ស្ករ​ទេ​ វា​ថែម​ទាំង​មាន​ខ្លាញ់​និង​ប្រូតេអ៊ីន​អូមេហ្គា ៣ ផង​ដែរ។ ខុស​ពី​កាបូអ៊ីដ្រាត​ដែល​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ ប្រូតេអ៊ីន​ធ្វើ​ឱ្យ​ការ​ស្រូប​យក​ជាតិ​ស្ករ​ថយ​ចុះ។ ខ្លាញ់​អូមេហ្គា ៣ បន្ថយ​សម្ពាធ​ឈាម​ទាប CRP (ប្រូតេអ៊ីន​ដែល​បង្ហាញ​ពី​ការ​រលាក​ក្នុង​ខ្លួន) និង​អាស៊ីដ​ខ្លាញ់​សេរី​ចំពោះ​បុរស​លើស​ទម្ងន់​វ័យ​កណ្ដាល។

៤. ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ

អាហារ​ដែល​មាន​ជាតិ​សាល់ម៉ុន​ទៀង​ទាត់ ​អាច​ជួយ​ការពារ​ជំងឺ​ផ្ដាសាយ​និង​ជំរុញ​ប្រព័ន្ធ​ភាព
ស៊ាំ។ ការ​សិក្សា​របស់​ជប៉ុន​ដែល​ពាក់ព័ន្ធ​នឹង​កុមារ​នៅ​សាលា​ចំនួន ៣៤០ នាក់​បាន​រក​ឃើញ​ថា​ក្រុម​ដែល​ទទួល​បាន​ថ្នាំ​គ្រាប់​វីតាមីន D មាន​អត្រា​ជំងឺ​ផ្ដាសាយ​ប្រភេទ​ទាប​ជាង​ក្រុម​ចំនួន ៤០% ទាប​ជាង​ក្រុម​ដែល​មិន​បាន​ធ្វើ។

ផលិតកម្ម​ប្រូតេអ៊ីន​ប្រយុទ្ធ​ប្រឆាំង​នឹង​មីក្រូ​សេលេញ៉ូម​នៅ​ក្នុង​ត្រី​សាលម៉ុង​មាន ២៤ មេកាបៃ​ក្នុង ១០០ ក្រាម​ដែល​ស្មើ​នឹង ៤៣ ភាគរយ​នៃ​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ ដូច​ដែល​បាន​ណែនាំ។ វា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដំណើរការ​នៃ​ប្រព័ន្ធ​ភាព​​ស៊ាំ​ តាម​រយៈ​ការ​បន្ថយ​ភាព​តានតឹង​និង​ការ​រលាក​ក្នុង​រាងកាយ។

៥. ការពារ​ជំងឺ​ភ្នែក

ត្រី​សាម៉ុង​ជួយ​ឱ្យ​ភ្នែក​មាន​សុខភាព​ល្អ​ ដោយសារ​តែ​វីតាមីន D និង​ខ្លាញ់​អូមេហ្គា ៣ ។ ការ​ទទួលទាន​ខ្លាញ់​អូមេហ្គា ៣ ជា​ប្រចាំ​ ការពារ​ការ​កកើត​នូវ​ម៉ូលេគុលពុល​ហៅ​ថា A2E ដែល​ប្រមូល​ផ្ដុំ​នៅ​ក្នុង​កោសិកា​រីទីន​មួយ​ចំនួន ​ហើយ​បណ្ដាល​ឲ្យ​បាត់បង់​ចក្ខុវិស័យ។

ការមាន​បរិមាណ​វីតាមីន D គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន ​ក៏​មាន​សារៈសំខាន់​ផង​ដែរ​ ដើម្បី​ការពារ​ការ​បាត់បង់​ចក្ខុវិស័យ។ ​វីតាមីន D និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ រួមគ្នា​បង្កើត​បាន​ជា​ការ​ការពារ​ដ៏​រឹងមាំ​ ប្រឆាំង​នឹង​ការ​ចុះ​ខ្សោយ​នៃ​ភ្នែក​ដែល​ទាក់ទង​នឹង​អាយុ៕

ចុចអាន៖ភេសជ្ជៈ ៣ ប្រភេទគួរកាត់បន្ថយ បើមានអាការៈរាករូសជាប្រចាំ

ចុចអាន៖ញ៉ាំបាយច្រើនពេកអាចបង្កើនហានិភ័យស្លាប់ដោយជំងឺបេះដូង

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖curejoy