គូ​ម៉ា ផ្ទុះ​ប្រតិកម្ម​ក្រោយ​មានការ​លើក​ឡើង​ថា ម៉ៅ គឹម​ធីតា មាន​ផ្ទៃពោះ​ជាមួយ​ខ្លួន
BREAKING NEWS
Search

គូ​ម៉ា ផ្ទុះ​ប្រតិកម្ម​ក្រោយ​មានការ​លើក​ឡើង​ថា ម៉ៅ គឹម​ធីតា មាន​ផ្ទៃពោះ​ជាមួយ​ខ្លួន

ភ្នំពេញ​ ៖ តារាចម្រៀង​សម្បុរ​សណ្តែកបាយ​លោក គូ​ម៉ា បាន​ផ្ទុះ​ប្រតិកម្ម​ក្រោយ​មានការ​ចុះផ្សាយ​នៅ​តាម​បណ្តាសារ​ព័ត៌មាន​មួយចំនួន​ដែល​បាន​ដាក់​ការ​សង្ស័យថា ​តារា​ស្រី​កញ្ញា ម៉ៅ គឹម​ធីតា កំពុង​មាន​ផ្ទៃពោះ​ជាមួយ​ខ្លួន​ទាំង​មិន​ទាន់​មាន​ដំណឹង​រៀប​អាពាហ៍ពិពាហ៍​សោះឡើយ​។

ដំណឹង​ដ៏​រសើប​ខាងលើ​នេះ​ភ្លាមៗ​នោះ​ បាន​ក្លាយជា​ប្រធានបទ​ក្តៅ​និង ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន​ពិសេស​អ្នកគាំទ្រ​ហើយក៏​មានការ​ចោទ​ជា​សំណួរ​ថា តើ​ជា​ការពិត​ឬ​យ៉ាងណា​ដែល​តារាចម្រៀង​លោក គូ​ម៉ា និង​គូស្នេហ៍​កញ្ញា ម៉ៅ គឹម​ធីតា បាន​ចងសម្ព័ន្ធភាព​ស្នេហា​រស់នៅ​ជាមួយគ្នា​ស្ងាត់ៗ​រហូត​មានផ្ទះ​ពោះ​បែបនេះ​?

ទន្ទឹមគ្នា​នឹង​ព័ត៌មាន​នេះ​ដែរ​ភ្លាមៗ​នោះ​ គឺ​ពុំ​មាន​ចម្លើយ​ជាក់លាក់​ណាមួយ​ដែល​បាន​បញ្ជាក់​ថា ដំណឹង​នេះ​ជា​ការ​ពិត​ ឬ​ គ្រាន់តែ​ជា​ការ​សម្តែង​នោះ​ទេ​ ខណៈ​ដែល​រូបភាព​មួយ​សន្លឹក​របស់​កញ្ញា ម៉ៅ គឹម​ធីតា ស្ថិត​ក្នុង​សភាព​មាន​ផ្ទៃពោះ​ក៏​ត្រូវ​បាន​ចែករំលែក​ពាសពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់ពី​សាមីខ្លួន​កញ្ញា ម៉ៅ គឹម​ធីតា ក៏បាន​ទម្លាយ​ភ្ជាប់​និង​សំណេរ​មួយ​ឃ្លា​ដែរ​ថា សុំទោស​ផង​អ្នក​ដែល​Crush​អូន​ទាំងអស់គ្នា​។

បន្ទាប់ពី​មានការ​បង្ហោះ​ចែកចាយ​នូវ​ព័ត៌មាន​ដ៏​រសើប​និង​សង្ស័យ​អំពី​ទំនាក់ទំនង​ស្នេហា​លោក គូ​ម៉ា និង​កញ្ញា ម៉ៅ គឹម​ធីតា រហូត​មានកូន​ក្នុង​ផ្ទៃ​នោះ​ពេលនេះ​វាំងនន​ខ្មៅ​ក៏​ត្រូវ​បាន​ទម្លាយ​ក្រោយពេល​លោក គូ​ម៉ា បាន​ចាត់​ទុក​ថា​ នេះ​ជា​ព័ត៌មាន​មិន​ពិត​ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​អ្នក​ទាំងពីរ​។

បើ​តាម​ខ្លឹមសារ​របស់​លោក គូ​ម៉ា បាន​បញ្ជាក់​ដោយ​ខ្លី​ជុំវិញ​ករណីនេះ​ថា ​ហេតុតែ​ចង់បាន​ផលប្រយោជន៍​ខ្លួនឯង​ធ្វើ​ទៅ​ដោយ​មិន​គិតថា ​ប៉ះពាល់​កិត្តិយស​អ្នកដទៃ​មិន​ខ្លាច​កម្ម​ពារ​ទេ​ឬ​? ដោយឡែក​សម្រាប់​តារា​ស្រី​កញ្ញា ម៉ៅ គឹម​ធីតា ឯណោះ​វិញ​ក៏បាន​ឆ្លើយ​បដិសេធន៍​ចំពោះ​ព័ត៌មាន​ដែល​យល់ច្រឡំ​ផ្ទុយ​ពី​ការពិត​នេះ​ផង​ដែរ​។

​កញ្ញា ម៉ៅ គឹម​ធីតា បាន​និយាយ​ឲ្យ​ដឹង​ថា ​រូបភាព​មួយ​ស្លឹក​ស្ថិត​ក្នុង​សភាព​មាន​ផ្ទៃពោះ​ដែល​នាង​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ ហើយ​ត្រូវបាន​គេ​បន្ត​ការចែករំលែក​រហូត​មានការ​ចុះផ្សាយ​ព័ត៌មាន​បង្ក​ការ​ភ្ញាក់ផ្អើល​នោះ​ គឺ​គ្រាន់តែ​ជា​សកម្មភាព​ថត​សម្តែង​រឿង​ប៉ុណ្ណោះ​ពោល​គឺ​ពុំ​មែន​ជាការ​ពិត​ដូច​ការ​លើក​ឡើង​នោះ​ឡើយ ​ដូច្នេះ​សុំ​មហាជន​កុំ​មានការ​យល់​ច្រឡំ​ទៀត​អី​៕
ចាន់​រ៉ា

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114