ព័ត៍មានទាន់​ហេតុការណ៏
Search

គួរញាំអីក្រោយហាត់ប្រាណ ?

ការហាត់ប្រាណជាផ្នែកមួយនៃសមីការ។អ្វីដែលយើង​ធ្វើបន្ទាប់​ពីការហាត់ប្រាណ​គឺសំខាន់​ណាស់​វាពិតជា​ជះឥទ្ធិពល​ដល់ការ​បង្កើតសាច់ដុំ ការ​សម្រកខ្លាញ់និងបង្កើនភាពរឹងមាំនៃរាងកាយ​និងសតិបញ្ញាស្មារតី​។

ការសម្រាក និងអាហារ​ត្រឹមត្រូវ​អាច​ស្តារឡើងវិញ​នូវ​រូបត្ថម្ភដែល​ជាផ្នែកដ៏ចាំបាច់ក្នុងការ​ទ្រទ្រង់សុខភាព។

នៅពេលដែលយើង​ប្រឹងហាត់ប្រាណខ្លាំង​កម្លាំងរបស់យើង​បានធ្វើការ​បំបែកជាលិកាសាច់ដុំទៅជា​កម្រិត​មីក្រូទស្សន៍។ សកម្មភាពនៃការធន់ទ្រាំបង្កើតឱ្យមានជា​ផ្នែក​តូចៗនៅក្នុងជាលិកាសាច់ដុំ។ នៅពេលដែលផ្នែក​តូចៗ​ទាំងនោះផ្តុំគ្នាមកវិញ គឺជាសកម្មភាពនៃការឡើងសាច់ដុំកម្រិតមីក្រូ។ដល់ត្រង់ណេះ គឺ ទាមទារ​ឱ្យមានអាហារូបត្ថម្ភត្រឹមត្រូវ​ ការផ្តល់ជាតិទឹកគ្រប់គ្រាន់​ នឹងមិនអាចតមអាហារ​ក្រោយ​ការហាត់ប្រាណឡើយ។

មុខងារកាយសម្បទានិងសរសៃឈាមបេះដូងរបស់មនុស្សយើង ក៏ទាក់ទងសំខាន់ទៅនឹង អាហារូបត្ថម្ភត្រឹមត្រូវ​ដែលជាការងារបន្ទាប់ពីហាត់ប្រាណ​រួច មិនអាចពោះទទេឡើយ។

ចុះអ្វីខ្លះដែលគួរ​ញ៉ាំបន្ទាប់ពីការហាត់ប្រាណរួច ដើម្បីទទួលបានសាច់ដុំនិងសុខភាព​បេះដូងល្អបាន?

អទិភាពគឺ ប្រូតេអ៊ីន​វា ​ប្រូតេអ៊ីនធ្វើអ្វីៗជាច្រើននៅក្នុងខ្លួនដូចជា៖

កសាងអង់ស៊ីមនិងអរម៉ូន

ពង្រឹង​មុខងារប្រព័ន្ធភាពស៊ាំ​

ធ្វើឱ្យសក់និងក្រចករឹងមាំ

បង្កើន​ស្បែក ឆ្អឹង សរសៃពួរ និងឆ្អឹងខ្ចី

ធ្វើឱ្យមានតុល្យភាពវត្ថុរាវ

រក្សាបាននូវ pH ត្រឹមត្រូវ

បញ្ជូននិងរក្សាទុកសារធាតុចិញ្ចឹម

អាហារប្រូតេអ៊ីន​មិនត្រឹម​តែ​កសាង វាថែមទំាង​មានមុខងារ​ជួសជុលសាច់ដុំទៀត។ អតិសុខុមទស្សន៍​ក្នុងជាលិកាសាច់ដុំត្រូវការប្រូតេអ៊ីនដើម្បីជួយឱ្យធំនិងរឹងមាំជាងមុន។

ដូច្នេះក្នុងរវាងពី​ ៣០ ទៅ ៦០ នាទីបន្ទាប់ពីការហាត់ប្រាណរួច គ្រប់គ្នា គួរ​តែ​ហូបអាហារ​ប្រូតេអ៊ីន។

ស្រស់

បើអ្នកមិនហូបសាច់ បន្លែ​តៅហ៊ូ និងធញ្ញជាតិទំាងនេះ ផ្ទុកប្រូតេអ៊ីនច្រើនដូចគ្នា។