BREAKING NEWS
Search

គោរព​ច្បាប់​ចរាចរណ៍ គឺ​គោរព​ជីវិត​របស់​អ្នក ៖ ស្លាប់​២​នាក់ និង​របួស​១០​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី១១ សីហា​

ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​ស្លាប់ របួសធ្ងន់​៩​នាក់​(​ស្រី​២​នាក់​) និង​របួសស្រាល ១​នាក់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០។

យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១១ សីហា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន ១២​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន ៩​លើក៕
ប្រភព អគ្គស្នងការដ្ឋាននគរបាល​ជាតិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114