គ្រាន់តែឌឺដងពាក្យសម្ដីគ្នា ឈានដល់គប់ដុំថ្ម និងផ្ទុះអាវុធ នៅមុខសាលាចតុមុខ
BREAKING NEWS
Search

គ្រាន់តែឌឺដងពាក្យសម្ដីគ្នា ឈានដល់គប់ដុំថ្ម និងផ្ទុះអាវុធ នៅមុខសាលាចតុមុខ

យប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្ដិនគរបាលបឹងរាំង បានចេញសេចក្ដីបំភ្លឺករណីជម្លោះរវាងក្រុមពីរភាគី កាលពីយប់ថ្ងៃទី ៤ ខែមិថុនា ម្សិលមិញ។

សេចក្ដីបំភ្លឺរបស់នគរបាល ដែលបានបង្ហោះនៅលើផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅមុននេះបន្ដិច បានបញ្ជាក់អំពីដំណើររឿងថា ករណីខាងលើនេះ បង្កឡើងដោយគូភាគីទាំង២ក្រុម មានការឌឺដងជាពាក្យសំដីដាក់គ្នា ទេីបឈានដល់ការគប់ដុំថ្ម​ទៅលេីភាគីមួយក្រុមទៀត ដែលធ្វេីឲ្យមានការផ្ទុះអាវុធចំនួន ៣គ្រាប់ នៅចំនុចមុខសាលាចតុមុខ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ ដំណើររឿងកើតដោយសារការ​ មើលមុខគ្នា​ ភាគីទាំងសងខាងជិះមកដល់ស្តុបចតុមុខ ទិសដៅបញ្ច្រាសគ្នាភាគីបង្ក បានសួរទៅភាគីម្ខាងទៀតថា “ពួកហ្អែងចង់ធ្វេីអី្វ” ហើយក៏នាំគ្នាស្ទុះទៅរើសដុំថ្ម គប់សំដៅទៅក្រុមមួយទៀត ភ្លាមនោះស្រាប់តែភាគីម្ខាងទៀតមានអាវុធ ក៏បានបាញ់គំរាមឡេីងលេីចំនួន ៣គ្រាប់ ឃេីញដូច្នេះភាគីខាងគប់ដុំថ្មបានរត់ចូលផ្ទះលក់បបរជាប់សាលាចតុមុខ​ ឯភាគីផ្ទុះអាវុធបានជិះម៉ូតូចេញបាត់ទៅ​ ។

ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅដល់កន្លែងកេីតហេតុ ហេីយភាគីបង្កចំនួន៤នាក់ ដែលបានគប់ដុំថ្មត្រូវបានកំលាំងខណ្ឌ.ប៉ុស្តិ៍​ យកមកដើម្បីធ្វើការសាកសួរ​ មានឈ្មោះដូចខាងក្រោម÷

 

១-ឈ្មោះចេន​ ឧត្តម​ ភេទប្រុស អាយុ២៣ឆ្នាំ​ ស្នាក់នៅតូបលេខ៩ ផ្លូវ៥១ជាប់វត្តលង្កា មុខរបរលក់ភេសជ្ជ:(ធ្វើតេស្តគ្មានសារធាតុញៀន) ។

២-ឈ្មោះទេពវីរ:​ ភេទប្រុស អាយុ២១ឆ្នាំ​ មានទីលំនៅម្តុំវត្តទួលសង្កែ​ ខណ្ឌឬស្សីកែវ​ មុខរបរជួយលក់បបរបងនៅផ្សារកណ្តាល ( គ្មានសារធាតុញៀន) ។

៣-ឈ្មោះវេង​ ណារិទ្ធ​ ភេទប្រុស អាយុ២០ឆ្នាំ​ មានទីលំនៅផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ​ មុរបរជួយលក់ហ្វើរម្តាយ ( គ្មានសារធាតុញៀន) ។

៤-ឈ្មោះពុំ​ វិសាល​ ភេទប្រុស អាយុ២៣ឆ្នាំ​ មានទីលំនៅផ្ទះលេខ ១៩០ភូមិ+ឃុំអរិយក្សត្រ​ ស្រុកល្វា​ឯម​ ខេត្តកណ្តាល​ មុខរបរបុគ្គលិកណាហ្គា(គ្មានសារធាតុញៀន) ។

វត្ថុតាងមានៈ

១-ដុំថ្ម៣ដុំ

២-សំបកកាទុស៣

៣-ម៉ូតូម៉ាកឡេតពណ៌សផ្លាកលេខភ្នំពេញ១FP៤៩១៥

៤-ម៉ូតូធូដេពណ៌ខ្មៅគ្មានផ្លាកលេខ

ក្រោយពីធ្វេីការសាកសួរ ណែនាំអប់រំ និងមានអាណាព្យាបាលមកធ្វេីកិច្ចសន្យាធានារួចសមត្ថកិច្ចក៏បានអនុញ្ញាតិឲ្យជនបង្កទាំង៤នាក់នេះត្រឡប់ទៅគេហដ្ឋានវិញ ម្យ៉ាងវិញទៀតសមត្ថកិច្ចនៅតែបន្តការស្រាវជ្រាវរកជន៥នាក់ដែលបាញ់នៅយប់នោះដេីម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ