គ្រាន់តែ​ក្នុង​ខែ​មេសា​ឆ្នាំ​នេះ ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ២៩៨​គ្រឿង នឹង​ពិន័យ​ជាង ៥​រយ​លាន​រៀល​
BREAKING NEWS
Search

គ្រាន់តែ​ក្នុង​ខែ​មេសា​ឆ្នាំ​នេះ ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ២៩៨​គ្រឿង នឹង​ពិន័យ​ជាង ៥​រយ​លាន​រៀល​

ភ្នំពេញ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ប្រាប់​បញ្ជាក់​ឲ្យដឹងថា ក្នុង​ខែមេសា ឆ្នាំ​២០២០ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់​បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ២៩៨​គ្រឿង​ ក្នុង​ខែ​មេសា ឆ្នាំ​២០២០​  ដែលផាក​ពិន័យគិតជា​​ថវិកា​សរុបបាន​ចំនួន ៥០៥ ៧០០ ០០០ រៀល​។​

ពាក់ព័ន្ធ​នឹង​បញ្ហានេះ ក្រសួង​សាធារណការ និង ដឹកជញ្ជូន ក៏​បាន​សំណូមពរ​ហើយ សំណូមពរ​ទៀត ទៅដល់​អ្នក​ធ្វើ​ដំណើរ​ទូ​ទៅ ជាពិសេស ក្រុមហ៊ុន​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ សូម​កុំ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​នាំ​ឲ្យ​ឆាប់​ខូច​ផ្លូវ ពី​ព្រោះ​ថា ការស្ថាបនា​កសាង​ផ្លូវថ្នល់​នីមួយៗ ត្រូវ​ចំណាយ​លុយ​អស់​ច្រើន​ណាស់ សម្រាប់​អ្នកដំណើរ​ទូទៅ ដូច្នេះ​គួរ​ចេះ​ស្រលាញ់ និង​ថែរក្សា​ផ្លូវ​ឲ្យ​បាន​ល្អប្រសើរ ទើប​ការប្រើប្រាស់​បាន​យូរ​អង្វែង ៕
​អត្ថបទ៖ រ៉ា​វុ​ទ្ធ​
សូមចុចអាន៖ ​ កម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់ ​ត្រូវ​យក​មក​ដាក់​មណ្ឌល​ច​ត្តា​ឡី​ស័ក​