ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រាន់​តែ​ឪពុក​ស្ដី​បន្ទោស​បន្តិចបន្តួច​ គិត​ខ្លី​លេប​ថ្នាំ​ពុល

ឧត្ដរមានជ័យ​ ៖​ នារី​ម្នាក់​តូច​ចិត្ត​ខឹង​ឪពុក ម្ដាយ​ស្ដីបន្ទោស​សម្រេចចិត្ត លេប​ថ្នាំពុល​សម្លាប់ខ្លួន​។

កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ​នារី​រងគ្រោះ​ឈ្មោះ តាក់ ម៉ា​រី ភេទស្រី អាយុ២២ឆ្នាំ ទីលំនៅ​ភូមិ​គោក​វត្ត ឃុំ​ចុងកាល់​ស្រុក​ចុងកាល់ ខេត្ត​ឧត្ដរ​មានជ័យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​នារី​ខាងលើ បាន​ខឹង​និង​ឪពុក​ស្តី​បន្ទោស​មិន​ជួយ​ជញ្ជូន​ស្រូវ​កាលពី​ល្ងាច លុះ​ព្រឹក​ឡើង​ក៏​បាន​លេប​ថ្នាំ កណ្តុរ សម្លាប់​ខ្លួន​នៅ​និង​ផ្ទះ​តែ​ពុំ​ទាន់​ស្លាប់​។ ពេលនោះ​ឪពុក​ឃើញ​កូន​បែកពពុះមាត់​នៅ​លើ​ផ្ទះ​ក៏​បាន​យក​កូន​ទៅ​មណ្ឌល​សុខភាព​ស្រុក​ចុងកាល់ រួច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

រហូតដល់​វេលា​ម៉ោង​១១និង០០នាទី​ ត្រូវ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ក្រុម​គ្រួសារ​បាន​យក​ផ្ទះ​វិញ ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕
ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114