BREAKING NEWS
Search

គ្រួសារ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បរិច្ចាគ​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​

ក្រុម​គ្រួសារ​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង មាន​ទាំង​ថ្នាក់ដឹកនាំ​និង​កីឡាករ បាន​យក​ថវិកាជាង​៤​ពាន់​ដុល្លារ​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្នុង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ជួយ​ដល់​សកម្មភាព​មនុស្សធម៌​ក្នុងសង្គម​មុន​ដំណាច់ឆ្នាំ​២០១៦​នេះ​។​

លោក រិ​ទ្ធ ឌី​កា នាយក​បច្ចេកទេស​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ឲ្យ​ដឹងថា នេះ​ជា​លើក​ឆ្នាំ​ទី​៤​ហើយ​ថ្នាក់ដឹកនាំ​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង​ប្រមូល​លុយ​គ្នា​តាម​លទ្ធភាព​យកមក​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​។ រាល់​ដាច់​ឆ្នាំ​ម្តងៗ​ពោល​គិត​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ថ្នាក់ដឹកនាំ​ក្លឹប ក៏ដូចជា​កីឡាករ​បាន​ប្រមូល​លុយ​គ្នា​ដើម្បី​យកមក​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​។ បើ​និយាយ​ពី​ចំនួន​ទឹកប្រាក់​ដែល​បរិច្ចាគ​ម្តងៗ វា​មិន​ច្រើន​ទេ ប៉ុន្តែ​វា​ជា​សកម្មភាព​បំផុស​ដល់​មហាជន​ទូទៅ​ឲ្យ​យកចិត្តទុកដាក់ និង​ជួយ​ដល់​មន្ទីរពេទ្យ​ក្នុងនាម​ជា​មនុស្សជាតិ​។ សម្រាប់​ឆ្នាំ​២០១៦​នេះ​ប្រាក់​ដែល​ទទួលបាន​ពី​ការប្រមូល​គ្នា​គឺ​៣៨៥៥​ដុល្លារ​អាមេរិក និង​១២២០០០០​រៀល​។​

ចំណែក​លោក​សាស្ត្រាចារ្យ គី ស​ន់ទី ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្នុងនាម​លោក​ជា​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ទីរពេទ្យ​ទាំងមូល​មានចិត្ត​រីករាយ​ដែល​បាន​ថ្នាក់ដឹកនាំ​ក្លឹប​បាល់ទាត់​ស្វាយរៀង​បង្កើត​សកម្មភាព​សប្បុរសធម៌​បែបនេះ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ កន្លងមក​ក៏មាន​ក្លឹប​បាល់ទាត់​ផ្សេងៗ​បានធ្វើ​សកម្មភាព​ជួយ​ដល់​មន្ទីរពេទ្យ​ដែរ ហើយ​នេះ​ជា​សកម្មភាព​គំរូ​ដល់​ល្អ​ដល់​សង្គមជាតិ​។ លោក​បន្តថា​៖«​ទឹកចិត្ត​ពិតជា​សំខាន់​ណាស់​! ថវិកា​ជា​ចំនួន​ទូរលេខ​វា​មិន​សំខាន់​ណាស់ណា​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ទឹកចិត្ត​លះបង់​ជួយ​គ្នា​ដើម្បី​ជា​គំរូ ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ ដល់​យុវជន​ជំនាន់​ក្រោយ​»​។​

សម្រាប់​បញ្ជី​ឈ្មោះ​សប្បុរសជន​ដែល​បរិច្ចាគ​មានដូចជា លោក រិ​ទ្ធ ឌី​កា និង​ភរិយា​ព្រមទាំង​បុត្រ ចំនួន​២,៥០០$, លោក អោក សំណាង និង​ភរិយា ព្រមទាំង​បុត្រ ចំនួន​១០០$, លោក ទេព ម៉ី​ង និង​ភរិយា​ព្រមទាំង​បុត្រ ចំនួន​១០០$, លោក ខូ​យ សុខ​ចំរើន ចំនួន​១០០$, លោក តាន់ ឧ​ត្ត​ម​រោ និង​ភរិយា ព្រមទាំង​បុត្រ ៥០$, លោក ពៅ ភ្នំពេញ​កុំព្យូទ័រ​និង​ភរិយា​ព្រមទាំង​បុត្រ ចំនួន​៣០០$, លោក សំ វិបុល និង​ភរិយា​ព្រមទាំង​បុត្រ ចំនួន​៣០$, លោក យ៉ិ​ន ស៊ី​ថុល និង​ភរិយា​ព្រមទាំង​បុត្រ ២០$, លោក ជា គុជ និង​ភរិយា​ព្រមទាំង​បុត្រ ៥០$, លោក ឃុន ពិសិដ្ឋ និង​ភរិយា​ព្រមទាំង​បុត្រ ៥០$, លោក ភា វិភព ចំនួន​៥$, លោក កែប សុ​ភ័​ក្រ ចំនួន​២០$, លោក គឹម ទី និង​ភរិយា​ព្រមទាំង​បុត្រ ១០$, លោក ផែន សុភា​រិ​ទ្ធ ១០$, លោក វុ​ធ វ៉ាន់ និង​ក្រុមគ្រួសារ ២០$, លោក ជី​ង ឃាង​លី និង​គ្រួសារ ៥​ម៉ឺន​រៀល​, លោក ទូច បូ​ភាព ១០​ម៉ឺន​រៀល​, លោក កៅ គី​រី ១០$, លោក ខេន សុខុម និង​គ្រួសារ ១២​ម៉ឺន​រៀល លោក ប៉ែន សុ​ក្រិ​ត្យ​វិទ្យា ២០​ម៉ឺន​រៀល​, លោក រិ​ទ្ធ វី​ណូ​តា និង​ក្រុមគ្រួសារ​១០​ម៉ឺន​រៀល​, លោក ហៀក ប៊ុណ្ណា​រតន៍ ២០​ដុល្លារ​, លោក ឃឹម ភារ​ម្យ ១០$, លោក អ៊ិន សុខា និង​គ្រួសារ​១០​ដុល្លារ​, លោក សេង សាម​មី​ឌី និង​គ្រួសារ ២០​ដុល្លារ​, លោក សួន ធួន និង​បុត្រ ២០​ដុល្លារ​, លោក ហែម សំចៃ និង​គ្រួសារ ៥០$, លោក ព្រ​ប ស៊ុ​នី​រ៉េត ១០​ម៉ឺន​រៀល​, លោក ឡោ សង្ហា​រិ​ទ្ធ ១០​ម៉ឺន​រៀល​, លោក រស់ រស្មី ៥០$, លោក សំ វ៉ាន់​ដេ​ត និង​គ្រួសារ ៥០$,​លោក សុន សីលៈ​និង​គ្រួសារ ២០​ដុល្លារ​, លោក គង់ កៃ​ដូ ៥០$, លោក ទេព ឆាយ​ដែន និង​គ្រួសារ ២០$, លោក ចឹក សុធា​រ៉ា ៣០​ដុល្លារ​, លោក យ៉ា​ត វណ្ណា​រិ​ទ្ធ និង​កញ្ញា សយ តារា​កណ្ណិការ ១០០$, អ្នកស្រី អ៊ី ពៅ និង​កូន ៣០$ និង​លោក​មាស ចាន់ណា និង​គ្រួសារ ៣០$៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114