គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៨​ ខែមិថុនា​ កើតឡើង​៨​លើក ​ស្លាប់​៣​នាក់ ​របួសធ្ងន់​ស្រាល​១០​នាក់​
BREAKING NEWS
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៨​ ខែមិថុនា​ កើតឡើង​៨​លើក ​ស្លាប់​៣​នាក់ ​របួសធ្ងន់​ស្រាល​១០​នាក់​

ភ្នំពេញ ៖ យោង​តាម​របាយ​ការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន ៨​លើក ( យប់ ៥​លើក ) បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣​នាក់ ( ប្រុស ) ។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បណ្តាល​ឲ្យ​មនុស្ស​រង​របួស​សរុប ១០​នាក់ ( ស្រី ២​នាក់ ) ក្នុង​នោះ​របួសធ្ងន់ ៦​នាក់ ( ប្រុស ) និង​រង​របួស​ស្រាល ៤​នាក់ ( ស្រី ២​នាក់ ) ក្នុង​នោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ៧​នាក់ ( យប់ ៣​នាក់ )។

មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាល​មក​ពី ល្មើស​ល្បឿន ៤​លើក ( ស្លាប់ ២​នាក់ ) , មិន​ប្រកាន់​ស្តាំ ១​លើក , ស្រវឹង​គ្រោះថ្នាក់ ១​លើក ( ស្លាប់ ១​នាក់ ) និង កត្តា​យានយន្ត ២​លើក។

ដោយឡែក កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន ៧​លើក ( យប់ ៥​លើក ) បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២​នាក់ ( ប្រុស ) រងរបួស​សរុប ៩​នាក់ ( ស្រី ២​នាក់ ) ក្នុង​នោះ​របួសធ្ងន់ ៥​នាក់ ( ស្រី ១​នាក់ ) និង​រងរបួស​ស្រាល ៤​នាក់ ( ស្រី ១​នាក់ ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ៦​នាក់ ( ថ្ងៃ ៦​នាក់ )។

មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាល​មក​ពី ល្មើស​ល្បឿន ៤​លើក , មិន​គោរព​សិទ្ធិ ២​លើក ( ស្លាប់ ២​នាក់ ) , និង ស្រវឹង ១​លើក៕
រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114