គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៥​ ខែមករា ​កើតឡើង​១០​លើក​ស្លាប់​១០​នាក់​ រង​របួស​ធ្ងន់​៨​នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១០​លើក ( យប់ ៤​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១០​នាក់ ( ស្រី ម្នាក់ ) និង​រងរបួស​ធ្ងន់ ៨​នាក់ ( ស្រី ១​នាក់ )។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៥​គ្រឿង រួមមាន ម៉ូតូ ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច ចំនួន ២​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ២​គ្រឿង គោយន្ត ចំនួន ១​គ្រឿង និង​អ្នក​ថ្មើរជើង ម្នាក់។

ប្រភព​ព័​ត៌​មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៦​លើក ( ស្លាប់ ៦​នាក់ ) , ស្រវឹង ២​លើក ( ស្រី ៣​នាក់ ) និង​មិន​គោរព​សិទ្ធិ ២​លើក ( ស្លាប់ ម្នាក់ ) ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៩​នាក់។

គ្រោះថ្នាក់​នៅ​លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៩​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក រថយន្ត​ធុន​តូច ចំនួន ២​លើក និង​រថយន្ត​ធុន​ធំ ចំនួន ៣​លើក ។ ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់ រួមមាន ខេត្តបន្ទាយមានជ័យ ២​លើក ស្លាប់ ៣​នាក់ របួស ម្នាក់ ខេត្ត​រតនគីរី ១​លើក ស្លាប់ ២​នាក់ របួស ម្នាក់ ( ស្រី ) ខេត្តកំពង់ចាម ១​លើក ស្លាប់ ម្នាក់ របួស ២​នាក់ ខេត្តស្ទឹងត្រែង ១​លើក ស្លាប់ ២​នាក់ ខេត្តព្រៃវែង ១​លើក ស្លាប់ម្នាក់ ( ស្រី ) របួសម្នាក់ និង​ខេត្តក្រចេះ ១​លើក ស្លាប់ម្នាក់ ។

ដោយឡែក​យោង​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រយៈពេល ៥​ថ្ងៃ គិត​ចាប់​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧ កើតឡើង ចំនួន ៥៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន ២៥​នាក់ រងរបួស​សរុប ចំនួន ៨៤​នាក់ ក្នុងនោះ​របួសធ្ងន់ ៦៣​នាក់ និង​រងរបួស​ស្រាល ចំនួន ២១នាក់។

ប្រភព​ព័​ត៌​មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ២៤០៥​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ៧១៨​គ្រឿង និង​ពិន័យ​សរុប ចំនួន ១៦៨៧​គ្រឿង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114