គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នា​ថ្ងៃទី​២ មិថុនា ស្លាប់​មនុស្ស​៣នាក់​ និង​របួស​៧​នាក់​
BREAKING NEWS
Search

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នា​ថ្ងៃទី​២ មិថុនា ស្លាប់​មនុស្ស​៣នាក់​ និង​របួស​៧​នាក់​

ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់ និង​របួសធ្ងន់​៤​នាក់​(​ស្រី​២​នាក់​) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំង​ប្រទេស​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២០​នេះ។

​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​០២ មិថុនា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៧​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៦​លើក។

សូមរំលឹក​ថា ​គ្រោះថ្នាក់ចរាចរណ៍​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២៧​នាក់ កើត​ឡើង​ដោយសារ​ប៉ះទង្គិច​៦លើក នេះ​បើ​តាម​អគ្គស្នងការ​នគរបាល​ជាតិបាន​បញ្ជាក់​៕
នាគព័ន្ធ
ប្រភព ​អគ្គស្នងការនគរបាលជាតិ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114