គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ថ្ងៃនេះ ស្លាប់​៧​នាក់ របួស​៥​នាក់

ភ្នំ​ពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​៧​នាក់​បាន​ស្លាប់ និង​របួសធ្ងន់​៣​នាក់ របួសស្រាល​២​នាក់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២០​នេះ។

យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​ ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៣ ឧសភា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១២​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៩​លើក។

គួរបញ្ជាក់ផងដែរថា កាលពី​ថ្ងៃទី​២២ ឧសភា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​៩​លើក សម្លាប់​មនុស្ស​៥​នាក់ របួស​១៩​នាក់៕
ប្រភព អគ្គស្នងការដ្ឋាននគរបាលជាតិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114