BREAKING NEWS
Search

គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃទី​៦​ ខែកក្កដា​កើតឡើង​៧​លើក​ ស្លាប់​៣​នាក់​របួសធ្ងន់​ស្រាល​៧​នាក់

ភ្នំពេញ ៖ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន ៧​លើក ( យប់ ១​លើក ) បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣​នាក់ ( ប្រុស )។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បណ្តាល​ឲ្យ​មនុស្ស​រងរបួស សរុប ៧​នាក់ ( ស្រី ៣​នាក់ ) ក្នុងនោះ​រង​របួស​ធ្ងន់ ៦​នាក់ ( ស្រី ៣​នាក់ ) និង រងរបួស​ស្រាល ១​នាក់ ( ប្រុស ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ៦​នាក់ ( យប់ ១​នាក់ )។

មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាល​មក​ពី ល្មើស​ល្បឿន ៣​លើក ( ស្លាប់ ១​នាក់ ) , មិន​គោរព​សិទ្ធិ ២​លើក ( ស្លាប់ ១​នាក់ ) , និង​ប្រជែង​គ្រោះថ្នាក់ ២​លើក ( ស្លាប់ ១​នាក់ ) ៕
រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114