គ​.​ប​.​ផ​.​ក​និង​ស​.​ស​.​វ រួមគ្នា​ទប់ស្កាត់​ផលិតផល​ក្លែងក្លាយ​នាំចូល​មក​លក់​នៅ​ប្រទេស​កម្ពុជា

​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​( គ​.​ប​.​ផ​.​ក​)​និង​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​( ស​.​ស​.​វ​)​កាលពី​ថ្ងៃ​ទី​៩​ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ការ​នាំ​ចូល ការផលិត និង​ការ​ចែកចាយ​នូវ​ផលិតផល ឱសថ និង​គ្រឿងសម្អាង​ក្លែងក្លាយ ក៏ដូចជា​ការ​នាំ​ចូល​ផលិតផល​គ្មាន​ការអនុញ្ញាត រំលោភ​កម្មសិទ្ធិបញ្ញា និង​រំលោភ​សិទ្ធិ​នាំចូល​ផ្ដាច់មុខ​នៅ​កម្ពុជា​។

អនុស្សរណៈ​នេះ ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​គ​.​ប​.​ផ​.​ក​និង​ស​.​សវ នឹង​ផ្ដល់​នូវ​ទំនុក​ចិត្ត​ដល់​ពាណិជ្ជករ​និង​អ្នកប្រើប្រាស់​ដូចជា​ការពារ​សិទ្ធិ​របស់​ម្ចាស់​ម៉ាក​និង​សិទ្ធិ​នាំចូល​ផ្ដាច់មុខ​ដោយ​ធានា​បាន​នូវ​អត្តសញ្ញាណ​ពិតប្រាកដ​នៃ​ផលិតផល​តាម​បណ្ដា​ក្រុមហ៊ុន​ទាំងនោះ​ដើម្បី​រួមចំណែក​ក្នុង​ការ​ពង្រឹង​គុណ​ភាព​ផលិតផល​ដែល​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​។

​ជា​មួយ​គ្នា​នេះ​ដែរ​គ​.​ប​.​ផ​.​ក​ក៏​នឹង​ផ្ដល់​ព័ត៌មាន​នានា​ពាក់ព័ន្ធ​ទៅ​នឹង​នីតិវិធី​នៃ​ការ​ដាក់​ពាក្យបណ្ដឹង​ក្នុង​ករណី​ផលិត​ផល​ឱសថ​គ្រឿង​សំអាង​ក្លែងក្លាយ​ខុសច្បាប់​នាំចូល​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​រំលោភ​លើ​កម្ម​សិទ្ធ​បញ្ញា​រំលោភ​លើ​សិទ្ធិ​នាំចូល​ផ្ដាច់​មុខ​ដល់​ស​.​សវ​ហើយ​ស​.​សវ​នឹង ជួយ​សម្របសម្រួល​ក្នុង​ករណី​ដែល​សមាជិក​របស់​ខ្លួន​ចង់​ទំនាក់ទំនង​ជាមួយ​គ​.​ប​.​ផ​.​ក​ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លទ្ធផល​សុទ្ធ​គ្រឿង​សំអាង​ក្លែងក្លាយ​ខុសច្បាប់​នាំចូល​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​រំលោភ​លើ​កម្មសិទ្ធិបញ្ញា​រំលោភ​លើ​សិទ្ធិ​ផ្ដាច់​មុខ​។

​គ​.​ប​.​ផ​.​ក​និង​ស​.​សវ នឹង​ធ្វើ​ការ​សហការ​រួម​គ្នា​លើ​ការ​ផ្សព្វផ្សាយ​អប់រំ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​និង​បច្ចេកទេស​ដែល​ប្រើប្រាស់​ធានា​ឬ​កំណត់​វិធីសាស្ត្រ​ឬ​ក្នុង​ការ​សម្គាល់​អត្តសញ្ញាណ​ផលិតផល​ឱសថ​គ្រឿង​សំអាង​ក្លែងក្លាយ​ខុសច្បាប់​នាំចូល​ឬ​មាន​អាជ្ញាប័ណ្ណ​រំលោភ​លើ​កម្មសិទ្ធិបញ្ញា​រំលោភ​លើ​សិទ្ធិ​នាំចូល​ត្រីមុខ​ដើម្បី​ពង្រឹង​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​លទ្ធផល​សុទ្ធ​គ្រឿង​សំអាង​ក្លែងក្លាយ​ខុសច្បាប់​និង​ថត​ទុក​នូវ​រាល់​ប្រភេទ​នៃ​ផលិតផល​នោះ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​។

​ចំណែក​លោក​បណ្ឌិត ឡី​សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នៅ​ថ្ងៃ​នេះ​មិន​ត្រឹមតែ​ផ្ដល់​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ការពារ​អ្នកវិនិយោគ​សច្ចៈ និង​សហគ្រាស​ទាំងឡាយ​ដែល​ប្រកប​របរ​ស្របច្បាប់​មាន​ភាព​ស្មោះ​ត្រង់ និង​រកស៊ី​ប្រកួតប្រជែង​ដោយ​ភាព​ត្រឹម​ត្រូវ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ពិតជា​បាន​ដល់​នៃ​សុវត្ថិភាព​ជូន​ដល់​ប្រជាជន​កម្ពុជា ។

​លោក​បណ្ឌិត​បាន​បន្ត​ថា​បច្ចុប្បន្ន​នេះ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​មាន​សមាជិកភាព​របស់ខ្លួន​ជាង 5000 ក្រុមហ៊ុន​រក​ទទួលទាន​លើ​វិស័យ​ជាច្រើន​ដូចជា វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ​ទន្តសាស្ត្រ សេដ្ឋកិច្ច​ពាណិជ្ជកម្ម​។

លោក មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ស្នើ​ដល់​អ្នក​រក​ស៊ី​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​បាន​ចុះបញ្ជី​ការត្រឹមត្រូវ​នៅ​ក្រសួង​ត្រូវ​ធ្វើ​ការពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​រួចរាល់​មុននឹង​យក​ផលិតផល​មក​លក់​ចែកចាយ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​ការ​នាំ​ចូល​ផលិតផល​ក្លែងក្លាយ និង​ផលិត​ខូចគុណភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់ ។

លោក​បាន​បន្ត​ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​ក្លាយ​ជា​ប្រទេស​មួយ​កំពុង​ធ្វើ​សមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម​នៅ​ក្នុង​គ្រុប​កិច្ចការ​តំបន់ និង​ឆាក​អន្តរជាតិ ហើយក៏​ជា​ប្រទេស​ស្ថិត​ក្នុងចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​បានសម្រេច​នៃ​វឌ្ឍនភាព​ដ៏​ប្រសើរ​៕​

អត្ថបទ៖ សំអឿន​