ឃាតក​ ដែល​សម្លាប់​បុគ្គលិក​អាហារ​បំប៉ន​ នៅ​ក្រុង​សៀមរាប​ ប្រឈម​នឹងការជាប់គុក​អស់​១​ជីវិត

សៀមរាប​ ៖​ កម្លាំង​នគរបាល​ខេត្ត​សៀមរាប​នៅ​រសៀល​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៧​ ​បាន​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​ឈ្មោះ ជា សុ​ជៀន អាយុ២៣​ឆ្នាំ មកកាន់​សាលាដំបូង​ខេត្ត ដោយ​ជាប់​ពាក់​ព័ន្ធ​ករណី​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​ ទៅលើ​បុគ្គលិក​អាហារ​បំប៉ន​ចំនួន​៣​នាក់​នៅ​ក្រុង​សៀមរាប​ក្នុង​នោះ​ស្លាប់​២​ របួសធ្ងន់​ម្នាក់​ ដែល​បង្ក​ឲ្យ​មានការ​តក់ស្លុត​និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពី​ថ្ងៃទី​០១​ ខែមករា ​ឆ្នាំ​២០១៧ ​នា​រាត្រី​ឆ្លង​ឆ្នាំ​សកល​ ស្ថិតនៅ​បន្ទប់​ជួល​ក្នុង​ភូមិ​សាលាកន្សែង​ សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប​ ហើយ​ជនសង្ស័យ​រូបនេះ​នឹង​ត្រូវ​ជាប់ពន្ធនាគារ​អស់​មួយជីវិត នេះ​បើ​យោងតាម​មាត្រា​២០០នៃ​ច្បាប់​។

នៅក្នុង​សំណុំ​រឿងនេះ​ត្រូវបាន​លោក​ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង​អម​សា​លា​ដំបូង​ខេត្ត​សៀមរាប​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន​ យោងតាម​មាត្រា​២០០​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ ​ហើយ​លោក​សំ ប៊ុន ពៅ ចៅក្រម​ស៊ើ​ប​សួរ កំពុង​ស​ម្រេ​ច​បន្តទៀត​។​ ទោះជា​យ៉ាងណា​ក៏​អាច​នឹង​ចោទប្រកាន់​ដូច​ខាង​តំណាង​អយ្យការ​ដែរ​ ព្រោះ​អង្គហេតុ​មាន​គ្រប់គ្រាន់។

សូម​រម្លឹក​ថា ជនរងគ្រោះ​២​នាក់​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម ដែល​ទី​១ ឃុន សុ​យិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន​អាហារ​បំប៉ន មាន​ស្រុកកំណើត​នៅ​ស្រុក​ឈូក ខេត្តកំពត​, ទី​២៖ ឈ្មោះ វេត រ​ដ្ផា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ និង​ទី​៣៖ ឈ្មោះ ឡេង ស្រី​ពៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ រង​របួស​ធ្ងន់ ក្នុងចំណោម​ជនរងគ្រោះ​ទាំង​៣​នាក់​នេះ ២​នាក់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​។

youtube url=”https://www.youtube.com/watch?v=gc2Vdq1m3jI” width=”500″ height=”300″]

ចំណែក​ខាង​លោក​វរសេនីយ៍ត្រី នួន ស​ក្តិ័​ចំរើន​រិ​ទ្ធ អធិការរង​ទទួលបន្ទុក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​ក្រុមការងារ បាន​ឆ្លៀត​ចូល​ជួប​សាកសួរ​សុខទុក្ខប្អូនស្រី ឡេង ស្រី​ពៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​ជនរងគ្រោះ ក្នុង​ករណី​ខាងលើ ដើម្បី​ជម្រាប ប្រាប់​ប្អូនស្រី​អំពី ជនសង្ស័យ​ត្រូវ​បាន​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​អង្គភាព ពាក់​ព័ន្ធ ធ្វើការ​ឃាត់ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ រួចរាល់​ហើយ សូម​ប្អូនស្រី​ស្ងប់ចិត្ត។

ជាមួយគ្នានេះដែរ ​លោក​បាន បាន​នាំ ថវិកា​ចំនួន​៤០​ម៉ឺ​ន​រៀល ទឹក​សុទ្ធ​ចំនួន​០៥​កេស និិង ទឹកដោះគោឆៅ​ចំនួន​០៤​យួរ មក​ប្រគល់ជូន​ប្អូនស្រី នៅ​នឹង​បន្ទប់​សម្រាក​ព្យាបាល ដើម្បី​រួមចំណែក បន្ថយ​ការលំបាក និង​ការចំណាយ​ផ្សេងៗ ក្នុងអំឡុងពេល សម្រាក​ព្យាបាល នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប​ផងដែរ​។

អ​វ​សាន្ត​នៃ​ឃាតក​ដៃ​ឆៅ​ត្រូវ​បាន​ចូល​ទ្រុង​ ដែល​គ្មាន​ថ្ងៃ​នឹង​ចេញ​វិញ​បាន​ឡើយ​ដូច្នេះ​គួរ​ណាស់​តែ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ជៀស​ឲ្យ​ឆ្ងាយ​ពី​អំពើ​ខាងលើ​នេះ​កុំ​គិត​ខ្លី​ឲ្យ​សោះ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114