ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ តាម​ដីកា​តុលាការ
BREAKING NEWS
Search

ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ តាម​ដីកា​តុលាការ

តាកែវ ៖ ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ ត្រូវបាន​ប៉ូលិស​ស្រុក​បាទី​ចាប់​ឃាត់ខ្លួន​តាម​ដីកា​តុលាការ​បន្ទាប់ពី​រត់គេច​ខ្លួន​បាន​ជិត​មួយឆ្នាំ​។

ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ដោយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី តាម​ដីកា​បង្គាប់​ចាប់ខ្លួន​លេខ​១៣៥/០៨១៩ ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​។

ប៉ូលិស​ស្រុក​បាទី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ផុន ចាន់​រស្មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បានក​ម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​បាទី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេ​ត្តា​កែវ​ចាត់ការ​តាម​នីតិវិធី​៕
វីរៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114