BREAKING NEWS
Search

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​ យ៉ាម៉ា​( WY ) ពណ៌​ផ្កាឈូក​២៤៨​គ្រាប់

ឧ​ត្ត​រ​មានជ័យ ​៖ លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរបាល​ក្រុង បាន​ចាត់​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ចំនួន​០៤​នាក់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​លោក​វរសេនីយ៍ត្រី ជ័យ វាសនា នាយប៉ុស្តិ៍​អូរ​ស្មាច់ បាន​ធ្វើ​ការ​បង្ក្រាប ករណី​ជួញដូរ នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ១​ករណី កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​១៤ ស្ថិត​ភូមិ​ដើម​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​យើង​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់ មានឈ្មោះ ផុន សុភ​ត្រា​ ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​យ៉ាម៉ា​( WY ) ពណ៌​ផ្កាឈូក​ចំនួន ២៤៨​គ្រាប់​។

សមត្ថកិច្ច​បាន​បន្ត​ថា បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ខាងលើ ​ត្រូវ​បាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​៕
ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114