BREAKING NEWS
Search

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​ទាំង​វត្ថុ​តាង បញ្ជូន​ទៅ​តុលាការ​

រតនគិរី ៖ កម្លាំង​នគរបាល​ស្រុក​អូរ​ជុំ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​វើ​ន​សៃ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​(​ប្រើ​វិធាន​ញុះញុង​)​ ក្នុង​នោះ​ដោយមាន​ការ​សម្របសម្រួល​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង​អយ្យ​អម​សាលាដំបូង​ខេត្ត​។

ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​រសៀល ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ ​ត្រង់​ចំណុច​ផ្លូវលំ​មួយ​កន្លែង ស្ថិតនៅ​ក្នុងភូមិ​ថា​រ៉ង​ស្វាយ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ទៀង ប៊ុន​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ប្រាក់​២ ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣​ថង់​តូច ទូរ​សព្ទ​ដៃ​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង ម៉ាក់​exciter​។

បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​ ត្រូវ​បាន​ឃាត់​និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114