BREAKING NEWS
Search

ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង សម្រួល​ឲ្យប្រើ​ប្រាស់​គ្រឿងញៀន

សៀមរាប ៖ នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧​ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​​រួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល និង​កម្លាំ​ង​ប៉ុ​ស្តិ៍​រដ្ឋបាល​សង្កាត់​ស្រ​ង៉ែ បាន​ចុះបង្ក្រាប់​ករណី ចាត់ចែង សម្រួល​ឲ្យប្រើ​ប្រាស់ ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​បន្ទប់​ជួល​ក្នុង​ភូមិ​ស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​។

ក្នុងប្រតិបត្តិការនោះ ​សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ទី១. ឈ្មោះ ជា​ស៊ី​ណាត​ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ពី​បទ​ចាត់ចែង សម្រួល​ឲ្យ​ប្រើប្រាស់​ ទី​២​.ឈ្មោះ​ហាប ហូ​វ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ វាល សង្កាត់​គោកចក ក្រុងសៀមរាប ពីបទ​ជួញដូរ ទី​៣. ឈ្មោះ​លី មី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កន្ត្រក សង្កាត់ ស្វាយដង្គំ​ក្រុង​សៀមរាប ពី​បទ​ជួញដូរ ទី​៤.​ឈ្មោះ ស៊ី​ម​ពុ​ន្ទា​មី ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កន្ត្រក សង្កាត់ ស្វាយដង្គំ​ក្រុង​សៀមរាប ពី​បទ​ជួញដូរ។

បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​បា​ន​ធ្វើការ​ឆែកឆេរ​រក​ឃើញ ឧ​បករណ៍​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ហើយ​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សួរនាំ​។

បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង ដើ​ម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114