ឃាត់ខ្លួន​ស្ត្រីម្នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ដកហូត​ថ្នាំ​មួយចំនួនធំ

ថ្នាំ​ញៀន​ជាង ១០​កញ្ចប់​ធំ ក្នុងនោះ​មាន​ម្សៅ​ស ១​កញ្ចប់ ត្រូវ​ដកហូត​បាន​ពី​ស្ត្រី​ជា​ជនសង្ស័យ​១​នាក់ នៅក្នុង​ប្រតិបត្តិ​ការស្រាវជ្រាវ​បង្ក្រាប​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ឫ​ស្សី​កែវ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​១៣៣ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

ស្ត្រី​ជា​ជនសង្ស័យ​ឈ្មោះ សំ ធា​វី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣៣ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ចាប់​យក​វត្ថុ​តាង រួមមាន ក្រាម​ពណ៌​ស​ថ្លា ចំនួន ១០​កញ្ចប់ (​ធំ​០៧) ម្ស៉ៅ​ម៉ដ្ឋ​ពណ៌​ស ០១​កញ្ចប់​ធំ + កន្លះ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន ០១​គ្រឿង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី៕
កម្ពុជាថ្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114