ឧត្ដរមានជ័យ ៖ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២២និង២០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ចុះល្បាតត្រង់ចំណុចភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឃើញមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បង្ក្រាបបានមួយករណី ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ស្រី០១នាក់។
ជនសង្ស័យដែលឃាត់ខ្លួនរួមមាន ៖
ទី១.ឈ្មោះ ញ៉ែម ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ទី២.ឈ្មោះ ជា ហេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ទី៣.ឈ្មោះ បុត្រ ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ រីឯវត្ថុតាងដកហូតបានរួមមាន ប្រភេទថ្នាំ មេតំហ្វេតាមីន ICE ចំនួន០១កញ្ចប់ និងទូរស័ព្ទ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថតាង កំពុងកសាងសំណុំរឿងតាមនីតិវិធី៕