ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ជនសង្ស័យ​៦​នាក់​ ករណី​បទល្មើស​គ្រឿងញៀន

កំពង់ចាម ៖ ជនសង្ស័យ​ប្រុស/ស្រី​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​បទល្មើស​គ្រឿងញៀន។

មន្ត្រី​នគរបាល​ខេត្ត​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​៤ របស់​រាជរដ្ឋាភិបាល និង​បទបញ្ជា​របស់​អគ្គ​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​០០​នាទី ស្ថិតនៅ​ចំណុច​ភូមិ​កំពង់​ឪ​ច្រឹង ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពង់ចាម និង​ជំនាញ​ស្រុក​កោះសូទិន សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជីវ សេង​រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​បាន​បើក​កិច្ចប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើ​វិធាន​ញុះញង់ ឃាត់​ខ្លួន​ជនសង្ស័យ​បាន​០៦​នាក់ ស្រី​០១​នាក់។

ជនសង្ស័យ​ទាំង​០៦​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន ៖
១-​ឈ្មោះ​ឈិន រតនា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។
២-​ឈ្មោះ ដេ​ត ឃន់ ភេទ​ប្រុស សញ្ជាតិ​ខ្មែរ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​លើ ឃុំ​ប្រ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។
៣-​ឈ្មោះ កន រតនា ភេទ​ស្រី សញ្ជាតិ​ខ្មែរ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​លើ ឃុំ​ប្រ​ធាតុ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។
៤-​ឈ្មោះ ហ៊ីម សុ​ផានិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ពង្រ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម។
៥-​ឈ្មោះ ថៃ ឃុន​ស៊ី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ទំពូង ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម។
៦-​ឈ្មោះ គាន សុខ​នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជន​ជាតិខ្មែរ នៅ​ភូមិ​ព្រែក​គល់ ឃុំ​ល្វេ ស្រុក​កោះសូ​ទិន ខេត្ត​កំពង់ចាម។ ចំណែក​វត្ថុតាង​ដកហូត​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌ស សង្ស័យ​ជា​ថ្នាំញៀន ចំនួន​០៤​កញ្ចប់ ទូរស័ព្ទ​ដៃ ចំនួន​១០​គ្រឿង និង​ ម៉ូតូ ចំនួន​០៣​គ្រឿង។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំងអស់ រួមទាំង​វត្ថុតាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕


​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114