BREAKING NEWS
Search

ឃុំខ្លួន​កូន​ទា​ហាន​កងពលតូច​ង​៧០​ ដែល​បាញ់កាំភ្លើង​បង្អួត​ស្រី​ខា​រ៉ា​អូ​ខេ​

​ភ្នំពេញ៖ បុគ្គលិក​យោធា​ម្នាក់ ​នៃ​កងពលតូច ង​៧០ ​គ្រប់គ្រង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាលពី​ព្រឹក​ថ្ងៃ​ទី២៦ ​ឧសភា ឆ្នាំ​២០១៨​នេះ ដាក់ឃុំ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ ក្រោម​ការចោទប្រកាន់​ពីបទ​ កាន់កាប់ ប្រើប្រាស់ ដឹកជញ្ជូន យកតាម​ខ្លួន​នូវ​អាវុធ​ខុសច្បាប់ តាម​មាត្រា​២០​ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ ​និង​គ្រឿងផ្ទុះ។ ជនត្រូវ​ចោទ​ឈ្មោះ ធុន រាជ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ឋានន្តរសក្ដិ នាយចំណង់ នៃ​អង្គភាពកងពលតូច​ង​៧០ របស់​ក្រសួងការពារជាតិ។​ធុន រាជ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​គ្រាដែល​ចូល​សារភាព​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ នៅ​យប់​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាពបាញ់បោះ​សេរី នៅ​នៅមុខ​ក្លិបកម្សាន្ត Epic ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​យប់​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។​ ចំពោះមូលហេតុ​ដែល​បាញ់ ​គឺ​ដោយសារ​ស្រវឹងស្រា​ហើយ​ចង់​ប​ង្អួ​ត​អ្នក​នៅ​កន្លែងកើតហេតុ​ ថាខ្លួនគេ​ជា​អ្នកខ្លាំង​មាន​កាំភ្លើង បើ​ចង់​បាញ់គឺ​បាញ់​ហើយ​ កុំ​ជោរ !!៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114