BREAKING NEWS
Search

ងាក​ទៅរក​ការ​ស្តាប់​ចម្រៀង​ដ៏​ល្បី​សម្រួល​ដល់​រោគសញ្ញា​ជំងឺ​ផ្លូ​វ​ចិត្ត​ហៅថា អាការៈច្របូកច្របល់

ព្រោះតែ​ស្រេ្ត​ស​បង្កឡើង ក្រោយ​ការប៉ះទង្គិច​ផ្លូវចិត្ត “PTSD” អតីតយុទ្ធជន​ជាច្រើន​ដែល​កំពុង​ជួបប្រទះ នឹង​រោគ​ចិត្ត​ហៅថា អា​ការៈច្របូកច្របល់ ព្រោះតែ​ស្ត្រេ​ស​បង្កឡើង​ក្រោយ​ការប៉ះទង្គិច​ផ្លូវចិត្ត PTSD (Post Traumatic Stress Disorder) បន្ទាប់ពី​វិលត្រឡប់​មកពី​ធ្វើសង្គ្រាម​វិញ​។ រោគសញ្ញា​ទាំងអស់នេះ គឺជា​របួស​ផ្លូវចិត្ត​ដែល​មិនអាច​មើលឃើញ​វា​អាច​បង្ក​ឲ្យ​រង​ក្តី​ឈឺចាប់ ដោយ​អហេតុក​ភ័យ​នៅពេល​វាយប្រហារ​ដំណើរ​តក់ស្លុត ព្រោះតែ​ការចងចាំ​នូវ​ភាព​ដ៏​រន្ធត់​ឬក៏​សុបិន​ដ៏​អាក្រក់​ដែល​ចេះតែ​តាម​បន្លាច​ក្នុង​ចិត្ត​។​

​មនុស្ស​ផង​ទាំងឡាយ​ដែល​ទទួលរង​អាកា​រៈ PTSD ក៏​អាចមាន​បញ្ហា​ក្នុងការ​ប្រមូលផ្តុំ​អារម្មណ៍ និង​ដំណេក​មិន​លក់ ពួកគេ​ងាយ​នឹង​ប្រែប្រួល​អារម្មណ៍​កើត​ខឹងសម្បារ​ភ្លាមៗ​ឬ​ប្រែ​ទម្លាប់​មិនល្អ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ក្នុងនោះ​ងាក​ទៅរក​គ្រឿង​ស្រវឹង​និង​ការសេព​គ្រឿងញៀន​។​
​ ​មាន​អ្នក​រង​អាកា​រៈ​បែប​ដូច្នេះ​មួយចំនួន​នោះគេ​ងាក​ទៅរក​ការ​ស្តាប់​ចម្រៀង​តន្ត្រី​-​រាំរែក ដើម្បី​បញ្ចៀស​ពី​រោគសញ្ញា​នៃ​អាកា​រៈ PTSD នោះ​ចោល​ចេញ​។​

​មាន​អតីត​ទាហាន​ប្រមាណ​ជាជាង​២០-៣០​នាក់ តែងតែ​មកជួបជុំ​គ្នា​ក្នុង​មួយ​សប្តាហ៍​ម្តង នៅ​ក្រុង Louisville ក្នុង​រដ្ឋ Kentucky ដើម្បី​ចូលរួម​ការរាំរែក​។ គេ​បន្លឺ​ស្នូរ​ទះដៃ​បន្ទះ រាំរែក ស្តាប់​បទ​ចម្រៀង​ហើយ ទទួលបាន​ភាព​បាត់បង់​ការ​តប់ប្រមល់​ពី​រោគសញ្ញា ផ្លូវចិត្ត PTSD នោះ​ខ្លះៗ​ទៅ​។​

​ការរាំរែក​នេះ គឺជា​វិធី​ព្យាបាល​មួយ​ដែល​ត្រូវបាន​រៀបចំឡើង ដោយ Deborah Denenfeld ។ Denenfeld បាន​អភិវឌ្ឍ​កម្មវិធី “Dancing Well” ជាការ​រាំរែក​ប្រឡង​យក​ស្នាដៃ​សម្រាប់​អតីត​ទាហាន​ទាំងឡាយណា​ដែលមាន​រោគសញ្ញា PTSD នៅក្នុង​ឆ្នាំ​២០១៣​។ ក្រុម​រាំរែក​នេះ​នៅមាន​អ្នកចូលរួម​តិចតួច​នៅឡើយ​ទេ គឺមាន​ប្រមាណ​៣០​នាក់​។ រដូវ​កាល​រាំរែក​នីមួយៗ​មាន​រយៈពេល​ដល់​ទៅ​១០​សប្តាហ៍​ជាមួយ​ចង្វាក់រាំ​យឺតៗ​ហើយ​តន្ត្រី​វិញ ក៏​មិន​បង្ក​សភាព​ក្តុងក្តាំង​ខ្លាំង​នោះទេ​។​

​អតីត​ទាហាន​ស្រី​ឈ្មោះ Darlene Messler និយាយថា ការ​ស្តាប់​លំ​អាន​ទៅតាម​ចម្រៀង​តន្ត្រី ជួយ​ឲ្យ​គាត់​ផ្តោតជាសំខាន់​តែ​មកលើ​ខ្លួនឯង ហើយ​រស់​នៅបាន​យ៉ាង​សុខ​ស្រួល​ក្នុង​មួយរយៈ​ពេល​ផងដែរ​៕
VOA



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114