BREAKING NEWS
Search

ងោក​មួយ​ភាំង​​បុក​ក្បាល​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​ទៅមុខលែងរួច សំណាង​មិនមាន​មនុស្សរបួស

ភ្នំពេញ ៖ ​នៅ​វេលា​ម៉ោង​ប្រមាណ​ម៉ោង​១០និង២០នាទី​មាន​រថយន្ត​កូរ៉េដឹក​ទឹកក​មួយ​គ្រឿង​ងោក​មួយ​ភាំង​បុក​ក្បាល​រនាំង​ពុះចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​ខូចខាត​យ៉ាងដំណំ។

ហេតុការណ៍​នេះ​កើតឡើង នៅ​តាម​បណ្ដោយផ្លូវ​ចំណុច២៨៩ មុខ​ទីស្តីការ​ក្រសួងសុខាភិបាល​ ស្ថិត​ក្នុង​សង្កាត់​បឹងកកទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

តាម​ប្រភពព័ត៌មាន​ឲ្យដឹងថា មាន​រថយន្ត​​ដឹកទឹកកក​មួយ​គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-2154 ពណ៌ស តាម​បណ្ដោយ​ផ្លូវ​២៨៩ ពីត្បូងទៅជើង មុខ​ទីស្តីការ​ក្រសួងសុខាភិបាល​ បណ្ដាលឲ្យខូចខាត​ក្បាល​រនាំងពុះ​ចែក​ទ្រូង​ និងរថយន្តយ៉ាងដំណំ។

ក្រោយ​កើត​ហេតុ សមត្ថ​កិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌទួលគោល ចុះ​ធ្វើការ​វាស់វែង​យក​រថយន្តខាងលើទៅរក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕
នាគព័ន្ធ

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114