ព័ត៍មានទាន់​ហេតុការណ៏
Search

នាង​កំពុង​តែពេញចិត្ត​អ្នកដែរអត់?​ពិនិត្យ​មើល​សញ្ញាទំាងនេះ

ការចែចង់គឺជាទម្រង់សិល្បៈមួយនៃជីវិត តែពេលខ្លះវាក៏គ្រោះថ្នាក់ប្រសិន​បើគ្មាន​ភ្លើងខៀវ ។ ក្នុងនាមជាបុរស​ភារកិច្ច​ដំបូងរបស់យើង​គឺត្រូវកត់សម្គាល់ជាមុន​នូវសញ្ញាខាងគេ​ផ្តល់ឱ្យសិន​ដូចពាក្យ​ចាស់ថា​មើលឱ្យ​ជាក់សឹមញាក់ចិញ្ចើម​។ មិនមែន​គ្រប់យ៉ាង​សុទ្ធ​តែជាតួនាទីរបស់លុយទេ។​ ពេលខ្លះ​លុយទៅរួច​ពេល​ខ្លះ​ក៏​អត់ដែរ។
ការសិក្សា​មួយ​ដែល​អាច​យកមកគិតបាននោះគឺ គេរកឃើញថា នារី៦៤ភាគរយ ចូលចិត្តបុរសណា​ដែលមាន​ភាពជឿជាក់។ បុរសដែលមានទំនុកចិត្ត និងសាមញ្ញរួសរាយ​ដឹងពីតម្រូវការនិងអារម្មណ៍មនុស្ស​ស្រី ភាគច្រើន​បានពិន្ទុ​ខ្ពស់។
ក្រោម​នេះគឺជាសញ្ញាមួយ​ចំនួនដែល​បង្ហាញថា រូបយើង​កំពុង​ទាក់ទាញចំណាប់អារម្មណ៍ស្រីៗ​ពេញបន្ទុក៖

១ ការប៉ះភ្នែកញឹកញាប់មិនមែនជារឿងអចេតនា​នោះទេ។ បើនាង​ចាញ់ប្រៀបបេះដូង​យើង​ហើយ​នាង​លួចមើល​យើង​ញឹកញាប់និងងាកចេញភ្លាម​ពេល​នៅពេលយើងចាប់បាន​ខ្សែភ្នែកនាង។ មនុស្ស​ស្រី​ប្រើភ្នែកស្រទន់​ ទៅកាន់តែបុរសណា​ដែល​នាង​ចាប់អារម្មណ៍តែប៉ុណ្ណោះ។

២​ រកលេសជជែក​
នាង​ចូលចិត្ត​ណែនាំពី​ខ្លួននាងហើយព្យាយាមចាប់ផ្តើមការសន្ទនាជាមួយយើង​មិនថាប្រធានបទអ្វីក៏ដោយ នាង​តែ​អាចរកឃើញហេតុផលជាច្រើន​ដើម្បីចាប់ផ្តើមការសន្ទនាជាមួយយើង​ឱ្យបានញឹកញាប់តាម​ដែលអាចធ្វើ​ទៅបាន។ ភាគច្រើន​ការសន្ទនា​នោះបង្កប់នូប​កិរិយា​ស្ងើច​សរសើរ​ឬឌឺដង។

៣ មាន​វត្តមាន​ញឹកញាប់
តើនារីនោះ​ឧស្សាហ៍បង្ហាញខ្លួននៅកន្លែងដែលយើងមានវត្តមាន​ដែរ?​ នាង​ចូលចិត្ត​បង្ហាញ​ភាសារាងកាយ​ដើម្បីបង្ហាញថានាង​ត្រូវបានគេទាក់ទាញដោយ​មន្តស្នេហ៍​របស់​អ្នក។ នាង​ចាប់អារម្មណ៍នឹងយើង​ខ្លាំង​ប៉ុណ្ណា​កាន់តែធ្វើរឿង​គួរឱ្យកត់សម្គាល់ច្រើនប៉ុននោះ​ដែរ។

៤ សួរសំណួរផ្ទាល់ខ្លួន
សំណួរផ្ទាល់ខ្លួនគឺជាសញ្ញានៃការទាក់ទាញភេទផ្ទុយ​ដែលបុរសនារីទំាងឡាយនិយមសាកសួរទៅកាន់មនុស្ស​ដែលគេស្រលាញ់ព្រោះ​គេ​ចង់ដឹងគ្រប់យ៉ាង​ទាក់ទង​អំពីយើង។ ព្យាយាម​កត់សំគាល់​ប្រសិនបើនាងកំពុងសួរសំណួរផ្ទាល់ខ្លួន​ដែលពេល​ខ្លះ​ឆ្លៀត​បង្កើត​នូវអារម្មណ៍រំភើប​រំជួលចិត្ត​គឺនាងកំពុង​បង្កើត​ទំនាក់ទំនង​ល្អចង់ឱ្យយើង​ចងចាំ​នាង​។

៥ ញញឹមញឹកញាប់
តើនាងឧស្សាហ៍ញញឹមសូម្បីតែមិនមាន​រឿង​គួរឱ្យសប្បាយចិត្ត​?​មិនធម្មតាទេ នាង​អៀន​យើង​ព្រោះនាងកំពុង​ច្រាស់ច្រាល​ដែល​ឃើញយើង​មកដល់។ ស្នាមញញឹម​គឺជាសញ្ញានៃការបង្ហាញពីចំណាប់អារម្មណ៍របស់នាង​ចំពោះមនុស្ស​ដែលនាង​ត្រូវ​ចិត្ត​។ហើយ​បើនិយាយ​ផងញញឹម​ផង​នោះ​អ្នកគួរ​តែ​ដឹងខ្លួន​ហើយ​។

៦ ប្រើសក់ទាក់ទាញ​
មនុស្ស​ស្រីទម្លាក់សក់រំសាយធ្វើឱ្យនាងឡើងសម្រស់។បើនាង​មិនទម្លាក់វា​រញ៉េរញ៉ៃ​ទាក់ភ្នែកអ្នកទេ បានន័យថា​នាង​មិនខ្វល់ឡើយ។បើនាង​ទម្លាក់សក់បាំងមុខ​ ហើយ​ញញឹម​​ម្តងវែកសក់ ម្តង​រលាស់សក់ ម្តងលេងសក់ ហើយ​សម្លឹងមើលយើង​ផង ចម្លើយរគឺ​នាង​កំពុង​ត្រូវការ​ឱ្យយើង​ចូលទៅប្រធានបទស្នេហា។

៧ ខាំបបូរមាត់
នារីខាំបបូរមាត់របស់នាងពេលកំពុងមើលមកយើង ឬពេលកំពុងស្តាប់សម្តីយើង​ជាវិធីទាក់ទង​ស្នេហា​ដ៏​ជាក់ស្តែងមួយ​ដែលធម្មតា​នារីមិនដែល​ធ្វើវា​ងាយៗទេ លើកលែងតែនាង​ជ្រួលចិត្ត​ភ្លេចខ្លួន​ហើយ​ត្រូវ​បានសម្រស់អ្នកទាក់ទាញ​ចិត្ត​ពេកទៅហើយ។ ការខាំបបូរមាត់គឺជាសញ្ញាចាញ់ច្រាប​ផ្លូវ​ចិត្ត​មួយដ៏ខ្លាំងក្លា​ដែល​
អាច​ធ្វើឱ្យយើង​ភ្ញាក់ផ្អើល​បាន ​ច្នេះ​ចូរសម្រួលចិត្ត បើយើងមិនមានចិត្តជាមួយនាង​វិញ គួរនិយាយគ្នា​ឱ្យដាច់ស្រច។

៨ ភាពរីករាយគ្មាន​ហេតុផល​
មនុស្ស​ស្រីណា​ក្តី​តែ​ចាប់អារម្មណ៍នឹងយើង នាង​តែងតែមានអារម្មណ៍រីករាយជានិច្ច​នៅពេលមានយើង​នៅក្បែរៗ។ សំឡេង​របស់នាងកាន់តែពិរោះ ហើយនាងហាក់ដូចជាសប្បាយចិត្តណាស់​ដែល​នៅក្បែរយើង។នៅពេលដែលមនុស្ស​ស្រី​ធុញទ្រាន់​ឬ​មិនចូលចិត្តនរណាម្នាក់​ដែលនាងបង្ហាញអារម្មណ៍​នោះចេញមក​ងបាយសម្គាល់​ហើយ​ប្រើសម្តីកំបុត ដែលបង្ហាញ​ថាកុំមករញ៉េរញ៉ៃក្បែរនាង។

ចម្រើន តារា